ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតី​របស់​ប្រទេស​រុស្ស៊ី នឹង​កាន់តំណែង​នេះ រហូតដល់​លោក​អាយុ ៨៤​ឆ្នាំ​

178

​ប្រព័ន្ធ​ផ្សព្វផ្សាយ The Hill បាន​ចុះផ្សាយ​ថា លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ប្រធានាធិបតី​របស់​ប្រទេស​រុស្ស៊ី នឹង​កាន់តំណែង​នេះ​រហូតដល់​លោក​អាយុ ៨៤​ឆ្នាំ ក្រោយពី​ប្រជាពលរដ្ឋ​របស់​ប្រទេស​នេះ បាន​បោះឆ្នោត​ប្រជាមតិ​គាំទ្រ​រូបលោក ឲ្យ​បន្ត​តំណែង​រហូតដល់​ឆ្នាំ​២០៣៦​ខាងមុខ​។​

​សូម​រំលឹក​ជូន​ថា កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​រុស្ស៊ី​បានរៀបចំ ការបោះឆ្នោត​ប្រជាមតិ​មួយ ក្នុងការ​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែលជា​ការបើកផ្លូវ​ឲ្យ​ប្រធានាធិបតី​រូបនេះ អាច​កាន់តំណែង​រហូត​ដល់​ឆ្នាំ​២០៣៦ ដោយមាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត យ៉ាងច្រើន​លើសលប់​រហូតដល់ ៣​ភាគ​៤​។​

​លោក ពូ​ទីន កើន​នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​១៩៥២ ដែល​នៅ​ឆ្នាំ​២០២០​នេះ លោក​អាយុ​ជិត ៦៨​ឆ្នាំ​ហើយ ហើយ​បើ​ប្រធានាធិបតី​រូបនេះ កាន់តំណែង​រហូតដល់​ឆ្នាំ​២០៣៦ គឺ​លោក ពូ​ទីន នឹងមាន​អាយុ ៨៤​ឆ្នាំ ដែលជា​អាយុ​កាន់តំណែង​ប្រធានាធិបតី​ចុងក្រោយ ហើយ​លោក ពូ​ទីន នឹង​ជា​ប្រធានាធិបតី​រុស្ស៊ី ដែល​កាន់អំណាច​អស់​មួយជីវិត​៕​

អត្ថបទដែលជាប់ទាក់ទង