ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ នៅតាម​គ្រឹះស្ថានសិក្សា

94

​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយក​វិទ្យាស្ថាន នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ក្រោម​ឱវាទ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ស្តីពី​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ​នៅតាម​គ្រឹះស្ថានសិក្សា​ពីរ​ថ្ងៃ​។

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ​បាន​ឲ្យ​ដឹងថា ដោយសារតែ​តាម​លក្ខណៈ​បច្ចេកទេស គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ មិនអាច​រៀបចំ​ការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និង​កីឡា អនុញ្ញាត​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ដែល​បង្រៀន​តាម​ប្រព័ន្ធ ONLINE រៀបចំ​ការប្រឡង​បញ្ចប់​ឆ្នាំ ដោយ​ត្រូវ​រៀបចំ​បន្ទប់​ប្រឡង ដែលមាន​ចំណុះ ១៥ ទៅ ២០​នាក់​ក្នុង​១​បន្ទប់ និង​ត្រូវ​ធានា​អនុវត្ត​វិធាន ការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO​។ គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ​ត្រូវដាក់​ពាក្យ​ស្នើ សុំ​មក​ក្រសួង ដើម្បី​ពិនិត្យ និង​ទុកជា​ព័ត៌មាន​៕​

អត្ថបទដែលជាប់ទាក់ទង