ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខនិងជម្រុញអោយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនជូនប្រជាពលរដ្ឋនៅសហគមនអណ្តូង ក្រោយការបោះឆ្នោត

117

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីព្រឹកថ្ងៃទី៣១ កក្កដា ២០១៨នេះ បានដឹកមន្ត្រីរដ្ឋបាលរាជធានី មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅចុះសួរសុខទុក្ខនិងជម្រុញ អោយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជូនប្រជាពលរដ្ឋនៅសហគមនអណ្តូង ចំនួន៥សហគមន ក្រោយពីប្រជាពលរដ្ឋបាននាំគ្នាទៅបោះឆ្នោត យ៉ាងសស្រាក់សស្រាំកាលពីថ្ងៃ២៩ កក្កដា កន្លងមកនេះ។

លោកឃួង ស្រេងក្នុងឱកាសនៃការសួរសុខទុក្ខនោះក៏បានបើកអោយដំណើរការឡត៏ដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ។ក្រៅពីនោះលោកអភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាលូ ផ្លូវបេតុងនិងការតភ្លើងបំភ្លឺសាធារណៈជូន ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះផងដែរ។

សហគមន ចំនួន៥សហគមន ដែលលោកអភិបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់នេះរួមមានសហគមន៍អណ្តូង១ អណ្តូង២ សណ្តូង៤ សហគមនអណ្តូងថ្មីរុងរឿង និងសហគមនសុព័រស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលជាសហគមនទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធររាជធានីភ្នំពេញកន្លងមក។

ពាក់ព័ន្ធនឹងការបង្កើតអោយ ឡត៏ដុតសំរាមមួយកន្លែងនៅសហគមន៍អណ្តូងថ្មីរុងរឿង ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅនេះ បើតាមការបញ្ជាក់អោយដឹងពីលោកភោគ សុខខឿន ប្រធានការិយាល័យបរិស្ថានខណ្ឌព្រែកព្នៅថា ឡត៏ដុតសំរាមនេះបានបង្កើតឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍នេះ ដោយក្នុង១ថ្ងៃ ឡត៏ដុតសំរាមនេះអាចដុតសំរាម បានប្រមាណពី១តោនទៅ៣តោន  ដែលអាចជួយធ្វើអោយសហគមន៍ខាងលើអាចដោះស្រាយលើបញ្ហាសំរាមនេះបាន។

គួរបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការសួរសុខទុក្ខនិងចុះមើលពីស្ថានភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគម៍ នទាំងប៉ុន្មានខាងលើហើយ លោកឃួង ស្រេង នូវបានបន្តដំណើរទៅពិនិត្យមើលការដ្ឋានធ្វើផ្លូវ ធ្វើលូអោយប្រជាពលរដ្ឋនៅក្នុងសហគមនសំរោងមានជ័យ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខបន្តទៀត ដោយលោកអភិបាលបានជម្រុញអោយ ក្រុមការងារដែលទទួលការស្ថាបនាផ្លូវនិងលូខាងលើ ស្ថាបនាអោយបានលឿន ដើម្បីជួយសម្រួលការលំបាកក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមននេះ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមខាងលើ ជាប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមមិនរៀបរយ ប៊ូលឌីញ  សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០០៦ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីរហូត មកដល់បច្ចុប្បន្ន សហគមទាំងអស់នោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើងបំភ្លឺ និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនផ្សេងទៀត៕

 

អត្ថបទដែលជាប់ទាក់ទង