ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីដាក់បញ្ជាទៅ អាជ្ញាធរអោយមានវិធានការអោយបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ

105

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានដាក់បញ្ជាទៅអាជ្ញាធរមានវិធានការអោយបានធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំអ្នកដែលបានរំលោភយកដីប្រឡាយជាច្រើនម៉ែត្រ ។បើមិនកាយដីរំលោភលើប្រឡាយនេះទេរដ្ឋបាលរាជធានីភ្នំពេញនិងមានវិធានការ ដោយនឹងធ្វើពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

   ការបញ្ជាក់របស់លោកឃួង ស្រេងខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៨ខែកក្កដាឆ្នាំ ២០២០ ក្នុងខណៈដែលលោកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានីយលូប្រាំ ដែលបានសាងសង់រួចរាល់ ១០០%

 

អត្ថបទដែលជាប់ទាក់ទង