លោក ស្រី ម៉ែន សំអន ៖ ប្រទេសគូបាជា ប្រទេសទី៤ ដែលបានមកដាក់ទូតនៅកម្ពុជា បន្ទាប់ពីក្រោយថ្ងៃរំដោះ៧មករា១៩៧៩
ភ្នំពេញ៖ លោក ស្រី កិត្តិស្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានទទួលជួប
លោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស (Liurka Rogriguez Barrios)ឯកអគ្គរដ្ឋទូត ប្រទេសគូបាប្រចាំនៅកម្ពុជា ក្នុង គោលបំណង សម្ដែងការគួរសមកាលពី ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។
លោកស្រី ម៉ែន សំអន ក៏បានអគុណ
ចំពោះរដ្ឋាភិបាលគូបា តាមរយៈនៃជំនួបនេះ កម្ពុជាមិនអាចបំភ្លេចបានទេនូវចំណងការទូតរវាងប្រទេសទាំងពីរដែលមានរយៈពេល ៦០ឆ្នាំមកនេះ ដោយបានចាប់ផ្តើមឡើងតាំងពីព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ អតីតៈព្រះ មហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៦០ ។ ជាពិសេសទៅទៀត នៅក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលកម្ពុជាទើបតែបានរួចផុតពីរបបប្រល័យពូជាសាសន៍ ប៉ុលពត រដ្ឋាភិបាលគូបាក៏បានបញ្ជូនមន្ត្រីការទូតមកកាន់កម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៩ ។
លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា៖ នៅពេលដែលកម្ពុជាត្រូវបានប្រទេសលោកខាងលិច និងបណ្តាប្រទេសមួយចំនួន បានហ៊ំព័ទ្ធសេដ្ឋកិច្ចកម្ពុជា ប្រទេសគូបា បានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា សុខាភិបាល វប្បធម៌ អប់រំនិងកីឡាជាដើម ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន បានចាត់ទុកប្រជាជនគូបា និង រដ្ឋាភិបាលគូបាន ជាមិត្តដ៏ល្អដែលបានជួយ ស្តារប្រទេសកម្ពុជាមកដល់បច្ចុប្បន្ន ។
ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតគូបា ប្រចាំកម្ពុជា បានរំលឹកថា ប្រទេសគូបាក៏ជាប្រធ្លាប់ទទួលរងការហ៊ំព័ទ្ធសេដ្ឋកិច្ចដូចកម្ពុជាដែរ តែយើងខិតងើបផុតពីកត្តាទាំងអស់នេះបានដោយជោគជ័យ ។
លោកស្រី ឯកអគ្គរដ្ឋទូតបានយល់ឃើញថា កម្ពុជាខុសពីគូបា ព្រោះកម្ពុជា ជាប្រទេសដែលងើបចេញចំណុចសូន្យ ហើយបានដឹកនាំទេសចេញពីបាតដៃទទេ រហូតដល់មានការរីកចំរើនដែលនឹកស្មានមិនដល់នាពេលបច្ចុប្បន្ន។ ពិសេសជាងនេះទៅទៀតនោះ ក្នុងគ្រាដែលពិភពលោកកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងីកូវីដ-១៩ កម្ពុជាមិនមានអ្នកកើត មិនមានការរីករាលដាលច្រើន និងមិនមានអ្នកស្លាប់ រីឯជំងឺដែលកើតឡើងគឺជាការហូរចូលពីប្រទេសក្រៅតែប៉ុណ្ណោះ ។
លោកស្រី ម៉ែន សំអន បានអរគុណចំពោះចំណាប់អារម្មណ៍របស់លោកជំទាវឯកអគ្គរដ្ឋទូត និងបានបញ្ជាក់បន្ថែមថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងទប់ស្កាត់ការចម្លងនៃជម្ងឺកូវីដ-១៩ និងបានដាក់ចេញនូវផែនទ្រទ្រង់ជីវភាពរបស់ប្រជាជនខ្វះខាតដោយរងផលប៉ះពាល់ដោយសារកូវីដ-១៩ តាមរយៈនៃការចុះធ្វើ អត្តសញ្ញាណ្ណកម្មក្រីក្រដោយគណៈកម្មការវាយតំលៃ តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន និងផ្តល់ជូនបណ្ណសមធម៌ ដើម្បីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល រហូតដល់ចប់កូវីដ ។ រីឯកម្មករ ក៏ទទួលថវិការឧបត្ថម្ភពីរារដ្ឋាភិបាល រួមជាមួយនិយោជកផងដែរ ។
លោកស្រី កិត្តសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរឲ្យដំណើរបេសកកម្មការទូត របស់ លោកស្រី ទទួលបានជោគជ័យ នឹងពង្រឹងបាននូវកិច្ចសហប្រតិបត្តិថ្មីបន្ថែមទៀត តាម រយៈនេះដែរ សុំឲ្យខាងគូបាចូលរួមលើក កម្ពស់ដល់នារីកម្ពុជា ហើយប្រសិនបើមាន ឱកាស លោកស្រី ឧបនាយករដ្ឋមន្ត្រី សូមអញ្ជើញលោក ស្រី អគ្គរដ្ឋទូតទៅធ្វើទស្សន កិច្ចនៅតាមសហគមន៍នាខេត្តមួយចំនួនផងដែរ ៕ សំរិត