លោកសន្តិបណ្ឌិត នេត សាវឿន៖វិស័យកីឡាបាល់ទះកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់
ភ្នំពេញ៖នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជញចូលរួមកិច្ចប្រជុំសគណៈកម្មាធិការប្រតិបត្តិដើម្បីវឌ្ឍនភាពការងារ និងទិសដៅឆ្នាំ២០២០ ក៏ដូចត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាមនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា សហព័ន្ធនឹងផែនការយុទ្ធសាស្ត្រសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលប្រទេសកម្ពុជាយើងធ្វើម្ចាស់ផ្ទះ។ នាពេលបច្ចុប្បន្នកីឡាបាល់ទះមានការរីករាយខ្លាំង ដោយសារការប្រកួតកីឡា SEA GAMES នៅប្រទេសហ្វីលីពីនទទួលបានចំណាត់ថ្នាក់ល្អដែរ ចំពោះការប្រកួតមានចាញ់ និងមានឈ្នះ។
លោកប្រធានបានបន្តថា សម្រាប់បច្ចេកទេស ទេពកោតសល្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ធ្វើឲ្យពិភពលោកនឹកស្មានមិនដល់ថា យើងនៅប្រទេសអាស៊ីមានបច្ចេកទេសល្អបែបនេះធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សព្វថ្ងៃនេះយើងមានការខ្វកីឡាការិនីបាល់ទះ ដូច្នេះសហព័ន្ធត្រូវតែខិតខំប្រែងប្រឹងបង្កើតក្រុមបាល់ទះនារី៕