ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ស្រវឹង​ជោក បើករថយន្ត Fortuner បុក​បង្គោល​ភ្លើង​ហ្គោ​ម​បំភ្លឺ​ផ្លូវ​១​ដើម នៅ​កណ្ដាល​សួនច្បារ​

70

​ភ្នំពេញ​៖ អធិការ​ខណ្ឌ​ច្បារអំពៅ​បាន​រាយការណ៍ ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​កក្ដ​ដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​២១:២០​នាទី ត្រង់ចំណុច​មុខ​វត្ត​និរោធ លើផ្លូវ​ជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ រវាង រថយន្ត បុក បង្គោល​ភ្លើង​ហ្គោ​ម​បំភ្លឺ​ផ្លូវ​។​
រថយន្ត​ម៉ាក Fortuner ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ ២AZ ១៩៦២ បើកបរ​ដោយ​ឈ្មោះ សេង សុខា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ស្នាក់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​កម្រិត​ជាតិ​អាល់កុល ០,៥៦​ដឺ​ក្រេ បើកបរ​លើផ្លូវ​ជាតិ​លេខ​១ ទិសដៅ​ពី​លិចទៅ​កើត លុះ​បើកបរ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ បាន​បុក​បង្គោល​ភ្លើង​ហ្គោ​ម​បំភ្លឺ​ផ្លូវ​១​ដើម នៅ​កណ្ដាល​សួនច្បារ​។
​សំភារ​ខូចខាត រថយន្ត​ខូចខាត​ធ្ងន់​១​គ្រឿង ​បង្គោល​ភ្លើង​ហ្គោ​ម​បំភ្លឺ​ផ្លូវ ខូចខាត​ធ្ងន់​១​ដើម​
ហើយ​សំភារ​ខូចខាត​ត្រូវ​មក​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​។​
មូល​ហេតុដែល​បណ្ដាលអោយ​គ្រោះ​ចរាចរណ៍​អ្នកបើកបរ រថយន្ត​បើកបរ​លឿន​៕

អត្ថបទដែលជាប់ទាក់ទង