ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះ​ចរាចរណ៍​អ្នកបើកបរ​រថយន្ត បើកបរ​លឿន បុក​ម៉ូតូ របួស​២​នាក់​

97

 

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​របាយការណ៍​ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៩ ខែ​កក្ដ​ដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១៩:២០​នាទី ត្រង់ចំណុច​កែង​ផ្លូវ​បេតុង លើផ្លូវ​ជាតិ​លេខ​១ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ រវាង ម៉ូតូ និង​ម៉ូតូ​។​
ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ទ ៦៥៨១ ភព​១ បើកបរ​ដោយ​ឈ្មោះ សុខ សុភា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​ដែ​ក ស្នាក់នៅ​ភូមិ តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បើកបរ សសៀ​ឆ្វេង​ឆ្លងផ្លូវ​ជាតិ​លេខ​១ (​បញ្ច្រាស​) ទិសដៅ​ពី លិចទៅ​កើត លុះ​បើកបរ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ​បាន បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក Beat ពណ៌​ខៀវ​ស ពាក់​ផ្លាកលេខ ភ្នំពេញ​១IB ២៥២៣ បើកបរ​ដោយ​ឈ្មោះ ហុក សុភាព ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជិះ​មាន​គ្នា​២​នាក់ អ្នករួមដំណើរ​ពីក្រោយ​ឈ្មោះ ឆាយ សុ​ផា ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ​ភូមិ យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បើកបរ​លើផ្លូវ​ជាតិ​លេខ​១ ទិសដៅ ពី​កើ​តទៅ​លិច​(​បញ្ច្រាសទិស​គ្នា​) ។​
សំភា​រះ​ខូចខាត នឹង​របួស​ម៉ូតូ​ខូចខាត​ធ្ងន់​២​គ្រឿង ​របួសធ្ងន់​១​នាក់ ប្រុស អ្នកបើកបរ​ម៉ូតូ Beat (​ត្រូវ​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​) នឹង​របួសស្រាល​១​នាក់​ប្រុស (​អ្នកបើកបរ​ម៉ូតូ កុប​ជ្រុង​) ត្រូវ​យកទៅ​មន្ទីរពេទ្យ​សម្ភព​ច្បារអំពៅ​។ ហើយ​សំភា​រះ​ខូចខាត​ម៉ូតូ​ត្រូវ​មក​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​តាម​នីតិវិធី​បន្ត​។​
មូល​ហេតុដែល​បណ្ដាល​ឲ្យ​គ្រោះ​ចរាចរណ៍​អ្នកបើកបរ រថយន្ត​បើកបរ​លឿន​៕

អត្ថបទដែលជាប់ទាក់ទង