អ្នកនាំពាក្យក្រសួងបរិស្ថាន អះអាងថាអ្នកប្រើប្រាស់ ឧបករណ៏សំលាប់សត្វ គឺជាឃាតក លាក់មុខ សម្លាប់សត្វព្រៃកម្ពុជាត្រូវមានទោស ទាន់
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ ការដោះអន្ទាក់គ្រប់ប្រភេទចេញពី តំបន់ ការពារធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន២០១៧៩ អន្ទាក់ ត្រូវ បានដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅឆ្នាំ២០១៩កន្លងទៅអន្ទាក់ចំនួនជាង ៤ម៉ឺនអន្ទាក់ត្រូវបាន ដោះចេញពីតំបន់ ការពារធម្មជាតិ ។
ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ធ្វើឡើងក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្នកសារព័ត៌មាន ជាច្រើនស្ថាប័នទៅកាន់ស្នាក់ ការល្បាតស្ទឺងព្រាត់ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០។
លោកបានបញ្ជាក់ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរ វាងក្រសួង បរិស្ថាននិ ងអង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទាក់ចំនួន៣២៣២២អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល១៨ ខែចុងក្រោយនេះ (ខែមករា ឆ្នាំ ២០១៩ដល់ខែមិថុនាឆ្នាំ ២០២០)។
ឧបករណ៏នោះមាន ដូចជាអន្ទាក់ កាំភ្លើងខ្យល់ ស្នារ ព្រួញ ជំទៀមកៅស៊ូ ដោយឡែកអន្ទាក់ធ្វើអំពីខ្សែកាបដែកដែលបង្កគ្រោះថ្នាក់ បំផុត។ អន្ទាក់កាន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបាន ប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់ គឺជាឃា តកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលាហើយអន្ទាក់ក៏ជាការគំ រាមកំហែងដល់ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុតពូជ ពី លើផែនដីយើងនេះ ។
ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យា នុ រក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិការកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និងបំផ្លា ញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។
ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈប់កា រដាក់អន្ទាក់ចាប់សត្វសូមបងប្អូនប្រជាពលរ ដ្ឋ កុំបរិភោគសាច់សត្វកុំជួញដូរសត្វព្រែនិងកុំជឿលើជំនឿថាបរិភោគសាច់សត្វឈាម ឬ យកឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាពតែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈមមុខ នឹងគ្រោះថ្នាក់ទៅវិញដោយ សារតែអាចមានមេរោគផ្សេងៗ។
ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងបរបាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការ បង្កើនជីវភាព ប្រជាសហគមន៍ មូលដ្ឋានដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិឱ្យរីកចម្រើនឡើង តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕. សំរិត