ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ ម៉ែត្រ

184

ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងកៀកនឹងកម្រិត ប្រកាសឲ្យប្រុងប្រយ័ត្នហើយ នៅវេលាថ្ងៃត្រង់នេះ ខណៈតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបណ្តើរៗ ។

មកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ បានបន្តកើនឡើងដល់កម្ពស់ ២១,៥៦ ម ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម) ។ ពេលនេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេក្នុងខេត្ត ជាបណ្តើរៗហើយ ។

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង