ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូន​ខ្មែរ រកឃើញ​រូបមន្ត​ថែរក្សា សម្រស់​ធម្មជាតិ បែប​បុរាណ ទទួល​ការគាំទ្រ​ខ្លាំង​ក្នុងពេល​បច្ចុប្បន្ននេះ​

104

 

​ភ្នំពេញ​៖ ដោយ​មើលឃើញ​គុណ​តម្លៃ នៃ​រុក្ខជាតិ​ជាច្រើន​ប្រភេទ នៅក្នុង​ប្រទេស​កម្ពុជា ក្រុម​អ្នកឯកទេស​ជំនាញ ដែលមាន​បទពិសោធន៍​ខ្ពស់ បាននាំគ្នា​សិក្សា​ស្រាវជ្រាវ បង្កើតជា​ផលិតផល​ធម្មជាតិ​មួយ ដើម្បី​ជួយ​ថែរក្សា​សម្រស់​ស្ត្រី តាមបែប​បុរាណ ដូច​កាលពី​ជំនាន់​ដើម ជាងនេះទៅទៀត​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ បាននាំគ្នា​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​ដែល​ផ្សំ​ឡើង​ពី​ធម្មជាតិ ដើម្បី​រក្សា​សម្រស់​ឲ្យ​ស្រស់ស្អាត និង​មិន​ប៉ះពាល់​ដល់​សុខភាព​។​

​ក្រុម​អ្នកជំនាញ​ផ្សំ​ផលិតផល​ថែរក្សា​សម្រស់​ធម្មជាតិ​បែប​បុរាណ បាន​អះអាង​ដោយ​ការ​ជឿជាក់ថា ដោយសារ គុណភាព ប្រសិទ្ធភាព នៃ​ផលិតផល​ធម្មជាតិ ដែល​បង្កើតឡើង​តាម​រូបមន្ត​របស់​បុព្វបុរស​ខ្មែរ​បាន​បន្សល់ទុក ក្នុងការ​ថែរក្សា​សម្រស់​តាមបែប​ធម្មជាតិ​នេះ ឥឡូវនេះ កេរ្តិ៍​ដំណាល​មួយ​នេះ កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​បង្កើតជា​ផលិតផល​ថែទាំ​សុខភាព​ដ៏​ពេញនិយម​ជាពិសេស​ជួយ​ដល់​ស្ត្រី​គ្រប់គ្នា​ឱ្យមាន​សុខភាព​ល្អ ស្បែក​ភ្លឺ​ថ្លា និង​សម្រស់​ក្មេង​ជាង​វ័យ​។

​លោក ស្រី សិទ្ធ លីដា នាយិការ​ប្រតិបត្តិ​ក្រុមហ៊ុន មិ​ស​បុរាណ បាន​អះអាង​នៅក្នុង​ពិធី​ជួបជុំ ផ្តល់​រង្វាន់​លើកទឹកចិត្ត ដែលមាន​ជា មាស និង​សម្ភារៈ​ជាច្រើន ដល់​តំណាង​ចែកចាយ​គ្រួសារ​មិ​ស​បុរាណ និង​ការ​សម្ភោ​ធ​ផលិតផល​កូនពៅ ស្ក្រា​ប ញ​ទេព នា​ថ្ងៃទី​០៤​ខែកក្កដា​នេះ​ថា បើទោះជា​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក កំពុង​ជួបប្រទះ​ដំណាក់កាល​វិបត្តិ​កូ​វីដ​១៩​យ៉ាងនេះ​ក្តី ក៏​ការផលិត​នូវ​ផលិតផល​ធម្មជាតិ និង​ការលក់​ជូន​ប្រជាពលរដ្ឋ មិនមាន​ការថយចុះ​នោះឡើយ ផ្ទុយទៅវិញ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ការ​លក់បាន​កើនឡើង​គួរឱ្យកត់សម្គាល់ បើ​ធៀប​នឹង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩ នេះ​បង្ហាញថា ប្រជាពលរដ្ឋ​កាន់តែច្រើន​ឡើងៗ បាននាំគ្នា​ងាក​មកប្រើប្រាស់​ផលិតផល​ធម្មជាតិ ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មៃ​រ​យ៉ាងពិត​ប្រាកដ​។​

​លោកស្រី សិទ្ធ លីដា បាន​បញ្ជាក់ថា ដោយសារ​ការគាំទ្រ មានការ​កើនឡើង​យ៉ាងគំហុក​ដូច​ពេលនេះ លោកស្រី​គ្រោង​នឹង​បោះទុន​បន្ថែម ដើម្បី​ពង្រីក​ការផលិត​ឱ្យបាន​កាន់តែច្រើន ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​។ សម្រាប់​រុក្ខជាតិ​ក្នុង​ការផលិត និង​វត្ថុធាតុដើម ដែល​ត្រូវ​ជ្រើស​យកមក​ផ្សំ ក្រុមការងារ​របស់​ស្រី បាន​ចុះទៅ​ទិញ​ផ្ទា​ល់ពី​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ តាម​តំបន់​ព្រៃភ្នំ និង​តាមរយៈ​គ្រូឱសថបុរាណ​មួយចំនួន​នៅតាម​ជនបទ​។ មិ​ស បុរាណ ក្រៅពី​ថែរក្សា​សុខភាព​និង​សម្រស់ ក៏បាន​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​បាន​បណ្តុះបណ្តាល​ស្រី្ត​ជាច្រើន​ពាន់​នាក់ ឱ្យ​ចេះ​ចែកចាយ​តាម​អន​ឡាញ ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ផង ថែទាំ​សុខភាព​ខ្លួនឯង និង​មនុស្ស​ក្នុង​គ្រួសារ​ទាំងមូល​ផង​។​

​សូមបញ្ជាក់ថា មិ​ស​បុរាណ មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ ឆ្លងកាត់​មន្ទីរពិសោធន៍​ត្រឹមត្រូវ អាចជួយ​រាល់​បញ្ហា​ស្បែក​ខ្មៅ​ស្រអាប់ គ្មាន​សំណើម ខូច​ដោយសារ​លាប​ឡេ​ខុស និង​អាចជួយ​បាន​រាល់​បញ្ហា​ស្បែក​គ្រប់​ប្រភេទ ជួយ​អោយ​ស្បែក​ស​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ ព្រមទាំង​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន​ទៀតផង​៕​

អត្ថបទដែលជាប់ទាក់ទង