ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា ចង់បិទរថភ្លើងទៅព្រលាន យន្តហោះវិញព្រោះរកឃើញថាបង្កគ្រោះថ្នាក់ចរាចរណ៍ និងគ្មានអ្នកគាំទ្រជិះ
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងពិចារណា បិទដំណើរការដឹកជញ្ជូន តាមខ្សែរថភ្លើងស្ថានីយអយស្ម័យ យានភ្នំពេញឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីមិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ។
លោកក៏បានបញ្ជាក់ដែលថា មូលហេតុ ដែលលោក ស៊ុន ចាន់ថុល ពិចារណាបិទខ្សែរថភ្លើងនេះ ដោយសារពលរដ្ឋមិនសូវនិយមអ្នកជិះហើយក៏ ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍លើផ្លូវរថភ្លើងនេះផង។ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពច រាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ កាលពីរសៀលថ្ងៃម្សិលមិញ ខែកក្កដានេះ ។
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះបានធ្វើរបាយការណ៍ប្រាប់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដូច្នេះថា៖ យើងខ្ញុំនឹងពិចារណាឡើងវិញ លើរថភ្លើងដឹក អ្នកដំណើរពីស្ថានីយ ភ្នំពេញ មកព្រលានយន្ដហោះ ។ ពីដើមមានអ្នកជិះប៉ុន្តែសព្វថ្ងៃនេះ ព្រលានយន្ដហោះ ក៏មិនសូវ មានអ្នកដំណើរ ធ្វើដំណើរ ដោយសារតែមិនសូវមានយន្ដហោះ ហោះចេញចូលច្រើនក៏គ្មានអ្នកដំណើរទៅព្រលានយន្ដ ហោះ ហើយក៏អត់មានអ្នកជិះរថភ្លើងពីស្ថានីយភ្នំពេញមកព្រលានយន្ដហោះ។ អ៊ីចឹងយើងខ្ញុំពិនិត្យពិចារណាថា គួរតែបិទហើយបើបិទបានយើងគួរតែបិទទៅ ដោយសារតែអត់អ្នកជិះហើយវាក៏អាចបង្ករល ក្ខណៈ គ្រោះថ្នាក់ចរាចរណ៍ទៅតាមផ្លូវហ្នឹងផង ។លោក ស៊ុន ចាន់ថុល នឹងលើកយកបញ្ហាដំណើរការខ្សែរថភ្លើងឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំ ពេញនេះទៅពិភាក្សាជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេរបស់អ្នកឧកញ៉ាគិតម៉េង។
សូមបញ្ជាក់ថា ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនRoyal Railwayរបស់អ្នកឧកញ៉ាគិតម៉េងបានសម្ពោធដាក់ឱ្យប្រើប្រាស់សេវាដឹកជញ្ជូនអ្នក ដំណើរពីស្ថានីយរថភ្លើងភ្នំពេញឆ្ពោះទៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។គោលបំណងនៃការដាក់ឱ្យដំណើរការខ្សែរថភ្លើងនេះគឺដើម្បីចូលរួមកាត់ប ន្ថយការស្ទះចរាច រណ៍ និងជួយសម្រួលពេលវេលាដល់អ្នកធ្វើដំណើរតាមយន្តហោះ ៕ សំរិត