ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​​ល្បែងស៊ីសង​​ហ្គេម​បាញ់​ត្រី ឃាត់ខ្លួន​ជនជាតិ​ចិន​១៨​នាក់ និង​ខ្មែរ​២​នាក់​

468

 

ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន ឆ្មក់​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង ជា​ប្រភេទ​ហ្គេម​បាញ់​ត្រី និង​ល្បែង​ហ្គែ​ម​ផ្សេងៗ​ទៀត​ដែលមាន​យីហោ​ឈ្មោះថា ជីន​សេង ទីក្រុង​អា​នី​ម ដែលមាន​ទី​តាំ​នៅតាម​បណ្តោយ​ផ្លូវ​៧៨​ក្នុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅវេលា ម៉ោង​១០​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០​។

​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា កន្លែង​បើក​ល្បែងស៊ីសង និង​ផ្ទុក​ដោយ​ហ្គែ​ម​បាញ់​ត្រី ដែលជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ដែលមាន​ស្លាក​យីហោ​មានឈ្មោះ ថា ជីន សេង​ទីក្រុង​អា​នី​ម ដែល​នៅ​បណ្តោយ​ផ្លូវ​៧៨​ជាប់​និង​ស្ពាន ហង់ ផ្ទះ​លេខ ២A គឺ​បើក​ដំណើរការឡើង​យូរ​មកហើយ យោងតាម​ហេតុការណ៍​ខាងលើនេះ ដោយបាន​ការអនុញ្ញាត ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អមដោយ​លោក គឹម ឆេង​ប៊ុន ជា​ក្រឡាបញ្ជី និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនិង​កម្លាំង​ប៉ុស្តិ៍នគរបាល​សង្កាត់​ទន្លេបាសាក់ បាន​ឆ្មក់​ចុះបង្ក្រាប​ជាក់ស្តែង​ទីតាំង​ជី​សេង​ទីក្រុង​អា​នី​ម ផ្ទះ​លេខ​A2 ផ្លូវ​ហ្គោ​ដិ​ន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ដែល​បាន​បើក​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ។​

​ក្រោយ​បង្ក្រាប​មានការ​ដកហូត​ទូ​ហ្គេម​មួយចំនួន និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប ២០ នាក់ ក្នុងនោះ​
​ជនជាតិ​ចិន ១៨ នាក់ មាន​ខ្មែរ ២​នាក់ បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង