ដាក់ពិន័យរដ្ឋបាលឈ្មោះ ស្រី អូន ជំទប់ទី១ នៃឃុំស្វាយជ្រុំ ដែលដកយកកម្រៃថ្លៃសេវាពីប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំជម្រាបជូន ឯកឧត្តម
នៃគណៈអភិបាលខេត្តព្រៃវែង ស្ដីពីករណីភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់
ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយធ្វើការដាក់ពិន័យរដ្ឋបាលចំពោះឈ្មោះ ស្រី អូនជំទប់ទី១ នៃឃុំស្វាយជ្រុំ
ស្រុកមេសាង ខេត្តព្រៃវែង និងឲ្យប្រគល់សងនូវប្រាក់ដែលបានយកកម្រៃពីប្រជាពលរដ្ឋជូនដល់ជនរងគ្រោះវិញ ជាកំហិត
ហើយក្នុងករណីមិនរាងចាល នឹងត្រូវបញ្ឈប់ពីមុខតំណែង។
ក្នុងសេចក្តីណែនាំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា
ពាក់ព័ន្ធនឹងការអនុវត្តន៍កម្មវិធីនេះ ក្នុងរយៈពេលកន្លងមក ភាពមិនប្រក្រតីមួយចំនួនបានកើតមានឡើងដូចជា
ការដកយកកម្រៃថ្លៃសេវាពីប្រជាពលរដ្ឋដោយឈ្មោះ ស្រី អូន ជំទប់ទី១ នៃឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង
ដែលសកម្មភាពនេះបានអនុវត្តៀផ្ទុយទៅនឹងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ
នឹងការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។
បើតាមប្រសាសន៍របស់សម្តេចក្រឡាហោម ដូច្នេះក្រសួងមហាផ្ទៃស្នើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត
ចាត់មន្រ្តីជាតំណាង អមដោយតំណាងរដ្ឋបាលស្រុក ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ដើម្បីអនុវត្តកិច្ចការមួយចំនួនដូចជា
ធ្វើការដាក់ពិន័យរដ្ឋបាលចំពោះឈ្មោះ ស្រី អូនជំទប់ទី១ នៃឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ស្របតាមមាត្រា ៨៤
នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដោយមានចុះក្នុងកំណត់ហេតុច្បាស់លាស់។ ណែនាំដល់ឈ្មោះ ស្រី អូន
ជំទប់ទី១ នៃឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង
ឲ្យប្រគល់សងនូវប្រាក់ដែលបានយកកម្រៃពីប្រជាពលរដ្ឋជូនដល់ជនរងគ្រោះវិញ ជាកំហិត ដោយត្រូវធ្វើការតាមដាន
និងពិនិត្យឲ្យបានច្បាស់លាស់។ ករណីមិនរាងចាល រដ្ឋបាលខេត្តត្រូវចាត់មន្រ្តីជាតំណាងដឹកនាំកិច្ចប្រជុំ
ដើម្បីសម្រេចបញ្ឈប់ពីមុខតំណែងស្របតាមមាត្រា៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
ដោយពុំទាន់គិតដល់ទោសផ្សេងទៀត។
ក្នុងគោលបំណងផ្តល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹងដល់ជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ
និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩
រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ
និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌(ក្រកម្រិត១ ឬក្រកម្រិត២) ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់
យយយ