ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យស្អី មិនលួចមកលួចខោលីអូ

101

ភ្នំពេញ : ជនសង្ស័យម្នាក់លួចស្អីមិនលួចមក លួចខោអាវក្នុងនារីៗ សង្ស័យមានជំងឺរោគចិត្តផ្លូវចិត្តប្រជាពលរដ្ឋខឹងពេកទប់កំហឹងមិនបានដាក់១មួយដៃមួយជើងបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋឃាត់ប្រគល់អោយនគរបាលកើតហេតុ កាលវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១១ ខែ កក្ដដា ឆ្នាំ ២០២០នៅចំណុចផ្ទះលេខ១៩៨A ផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះ ឈ្មោះ សែម ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកធានាគារឯកជន ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់បានអោយដឹងថាជនសង្ស័យឈ្មោះ ព្រីង សំរស់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះនៅភូមិ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន(វត្ថុតាងដកហូតមានកាំបិតបុ័ងតោចំនួន១និងទូរស័ព្ទចំនួន១គ្រឿងជារបស់ជនសង្ស័យ)ឃាត់ខ្លួនករណីប៉ុនប៉ងលួចសម្ភារ:មិនបានសំរេចមុនកើតហេតុជនសង្ស័យបានដើរទៅទីស្ងាត់និងលួចយកជណ្ដើររបស់ប្រជាពលរដ្ឋជិតខាងហើយយកមកដាក់ផ្អែកជញ្ជាំដើម្បីឡើងលើផ្ទះជនរងគ្រោះឈើលើថ្មក្រោមគោលបំណងលួចសម្ភារ:មានតំលៃតែចៃដន្យស្រ្តីរងគ្រោះឃើញស្រែកឆាឡោទើបប្រជាពលរដ្ឋជិតខាងនាំគ្នាចេញមកគ្រប់គ្រងព័ន្ធឃាត់បាននិងស្វាគមន៍ម្នាក់១ដៃមួយជើងដោយខឹងតែមានការបាត់សម្ភារ:ញឹកញាប់ប្រជាពលរដ្ឋជិតខាងមួយចំនួនថាបាត់ភាគច្រើនតែសំលៀកបំពាក់តែម្ដង ។ក្រោយមកក៏បាននាំជនសង្ស័យនិងអ្នករងគ្រោះដាក់ពាក្យបណ្ដឹងនិងអោយនគរបាលចាត់ការតាមផ្លូវច្បាប់ ។

នគរបាលបញ្ជាក់ដែរសាកសួរនាំជនសង្ស័យបានឆ្លើយសារភាពថាខ្លួនមានជនមិមស្គាល់មុខធ្វើមន្តអាគមន៍ដាក់ខ្លួនហើយតម្រូវអោយលួចសំលៀកបំពាក់ស្រីៗជាពិសេសអាវក្នុងរបស់នារីតែម្ដងទើបអំពើនោះធ្វើមិនចូលតែយ៉ាងណាក៏ដោយជាពាក្យដោះសារដើម្បីស្រាយសាលពីទោសកំហុសយោងតាមពាក្យបណ្ដឹងនិងបានចាប់ជនសង្ស័យប្រគល់មកនគរបាលយើងបច្ចប្បន្នជនសង្ស័យខាងលើនគរបាលយើងឃាត់ខ្លួនបញ្ជូលនិងទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។

អត្ថបទដែលជាប់ទាក់ទង