នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាត ដោយចេតនានិងហឹង្សាដោយចេតនា
កណ្ដាល ៖ នគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា និងហឹង្សាដោយចេតនា យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១២.ខែកក្កដា.ឆ្នាំ២០២០ ម៉ោង០០និង៣០នាទី ស្ថិតក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ព្រំ សុធី.ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់កូនឈើ(ត្រូវជាម្តាយជនសង្ស័យ) ទី២-ឈ្មោះ.ផនលីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេ៣ថ្នេរ)។ ចំណែកជនសង្ស័យឈ្មោះ ថន សម្បតិ្ត ភេទប្រុស អាយុជាង២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ ត្រូវជាកូនស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ ។.
ដោយឡែកសម្ភារៈខូចខាត៖ ផ្ទះ១ខ្នងធ្វើពីឈើលើ.ថ្មក្រោម.ទំហំ៥គុណនិង៩ម៉ែត្រ, ឆេះម៉ូតូ២គ្រឿង, មាន៥ជី, លុយដុល្លារ២០០០ដុល្លារ, លុយខ្មែរ២លានរៀល, និងសម្ភារៈមួយចំនួនផងដែរ។
ប្រភពដដែលបន្តថា ជនសង្ស័យគឺជាមនុស្សប្រើប្រាស់គ្រឿងញៀន ដោយមើលទៅមានសភាពមិនស្រួល ស្ត្រីជាម្ដាយបានចាក់សោរជនសង្ស័យជាកូននៅក្នុងបន្ទប់ ជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់២គ្រឿង និងដុតផ្ទះ.បណ្តាលអោយឆេះខ្ទិចអស់សម្ភារៈមានក្នុងផ្ទះតែម្តង ។ បន្ទាប់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់តាក្តុលទទួលបានព័ត៍មានខាងលើ ភ្លាមៗនោះ ក៏រាយការបន្តទៅនគរបាលពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះអន្តរាគមន៍ពន្លត់ ខណៈដែលកំពុងអន្តរាគមន៏ពន្លត់ ស្រាប់តែជនសង្ស័យ បានយកខ្សែក្រវ៉ាត់វាយទៅលើសមត្ថកិច្ចឈ្មោះ ផន លីកូ បណ្តាលអោយរយៈបែកឈាមតែម្តង ។
ក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី។ចំណែកជនរងគ្រោះជាសមត្ថកិច្ចនោះ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕