ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វង សូត ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការស្រឡាញ់ ររបស់ប្រជាពលរដ្ឋ ដូច្នេះមន្រ្តីទាំងអស់ត្រូវតែតបស្នងចំពោះសេចក្តីទុកចិត្តនេះ

219

 


ព្រៃវែង ៖ ឯកឧត្តម វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ខេត្តព្រៃវែង បាននែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធិ ភាពថែមទៀត ព្រោះលទ្ធផលដែលយើងទទួលបានក្រោយការបោះ ឆ្នោតជ្រើសតាំងតំណាង រាស្ត្រនិតិកាលទី៦ គឺបង្ហាញថាប្រជាជនយ៉ាងច្រើនលើសលុបបាន ផ្តល់សេចក្តីទុកចិត្តមកលើ គណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ បន្ថែមទៀត ។
ការជម្រុញបែបនេះរបស់ឯកឧត្តម វង សូត គឺបានធ្វើឡើងក្នុងឳកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិការ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨ ។
ឯកឧត្តម មានប្រសាសន៍លើកឡើងថា លទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា គឺជាការបន្តការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនខ្លាំង ឡើងថែមទៀត។ ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែង នូវការកោតសរសើរចំពោះសមាជិកថ្នាក់ មូលដ្ឋានដែលបានខិតខំប្រឹងប្រែងស្វែងរកការគាំទ្រ ពីប្រជាពលរដ្ឋរហូតទទួលបានជោគជ័យ ដូចពេលនេះ។ ហើយជោគជ័យនេះមិនត្រូវឲ្យប្រជាពលរដ្ឋអស់ជំនឿនោះទេ គឺត្រូវបន្តយក ចិត្តទុកដាក់បំពេញតម្រូវការចាំបាច់របស់ពួគគាត់ដែលជាម្ចាស់ឆ្នោត ពោលគឺអ្វីដែលយើង បានសន្យាត្រូវតែធ្វើ និងបន្តប្រមូលអ្វីដែលជាតម្រូវការចាំបាច់ថ្មីៗ របស់ពួកគាត់មកដោះ ស្រាយឲ្យទាន់ពេលវេលា មិនត្រូវឲ្យមានការថ្នាំងថ្នាក់នោះទេ ។
ដើម្បីជាលើកទឹកចិត្តដល់សមាជិកថ្នាក់មូលដ្ឋានក្នុងនោះឯកឧត្តម ក៏បានផ្តល់នូវប័ណ្ណ សរសើរ និងប្រាក់ឧបត្ថមលើកទឹកចិត្តដល់សមាជិក សមជិការតាមភូមិទាំងអស់ក្នុង ឃុំជាច ស្រុក កំចាយមារ ខេត្តព្រៃវែងផងដែរ ។

 

 

 

អត្ថបទដែលជាប់ទាក់ទង