កំពង់ផែ ស្វយ័តក្រុងព្រះសីហនុកំពុងបន្តការអភិវឌ្ឈន៍ ផែនការ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជាដ៏ដែលមិនរំខានដោយសារជំងឺកូវិដ.១៩ឡើយ
ព្រះសីហនុ៖ លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថ្ងៃ២២ កក្កដានេះថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែបន្តមាននិរន្តភាពនិងស្ថេរភាព ការងារដ៏ដែល បើ ទោះបីជាមានវិបត្តិដែលផ្ទុះឡើងដោយជំងឺកូវិដ.១៩មករំខានយ៉ាងណាក្ដី ហើយកំពង់ផែក៏កំពុងតែបន្ដ អនុវត្តការងារតាមផែនការដែល បានកំណត់ដដែល ។
លោកថៃ ឬទ្ធី បានបន្ដថា នៅពេលបច្ចុប្បន្ននេះ នាវាដែលចេញចូលនៅទីនេះ គឺនៅតែជានាវាខ្នាត តូចនៅឡើយ ប៉ុន្តែដើម្បីធ្វើឲ្យកំពង់ផែក្លាយជាមាត់ច្រកនៃការអភិវឌ្ឈន៍របស់ប្រទេស និង ជាមាត់ច្រក នៃ សេដ្ឋកិច្ចដោយឯករាជ្យដែលភ្ជាប់កម្ពុជាទៅបណ្តាប្រទេសនានា ថ្នាក់ដឹកនាំ ដែលជាអាណាព្យាបាល កំពង់ផែ និងថ្នាក់ដឹកនាំកំពង់ផែផ្ទាល់បានគិត អំពីការអភិវឌ្ឈន៍ ជាបន្តបន្ទាប់។
លោកបានបញ្ជាក់ថា“នៅពេលនេះដំណាក់កាលសាងសង់កំពងផែទឹកជ្រៅដំណាក់កាលទីមួយគឺបានចាប់ផ្តើមហើយ ដោយនៅពេលនេះគម្រោងប្លង់លំអិតនោះគឺបានបញ្ចប់។ ហើយឥឡូវនេះយើងបាន ឈានចូល ទៅក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ហើយ គ្រោង នឹង បញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ដោយយើងរំពឹងថានឹងទទួលបានផែប្រវែង ៣៥០ ម ដែលមាន ជម្រៅ ទឹក ១៤,៥០ម ដូច្នេះនាវាដឹកកុងតឺន័រដែលមានជម្រៅទឹក ១៣ ម អាចចូលបាន ហើយ យើងក៏អាច ទទួល បាននាវាខ្នាតមធ្យមដែលមាន ចំណុះផ្ទូកប្រមាណជា ៥.០០០ TEUបាន ។
លោកបានបន្តទៀតថា នៅពេលនោះ នៅតំបន់អ៊ីនត្រាប៉ាស៊ីហ្វិក គឺយើងអាចបម្រើការទំនាក់ទំនង ខាងនាវាបាន ។ នេះគឺជាសកម្មភាពដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែដំណើរការ ប៉ុន្តែទោះបីជាយ៉ាងណាក៏ ដោយ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និង កំពង់ផែផ្ទាល់កំពុងតែបន្តសិក្សាបន្ថែមទៀតអំពីលទ្ធភាពថា ធ្វើម៉េចដើម្បីកំពង់ផែអាចភ្ជាប់ កម្ពុជាទៅកាន់ប្រទេសនៅសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក ។
លោក ថៃ ឫទ្ធី បានបញ្ជាក់ថា ថ្នាក់ដឹកនាំផ្ទាល់របស់កំពង់ផែ និង អ្នកបច្ចេកទេស គឺកំពុង តែ សិក្សាធ្វើយ៉ាងម៉េចដើម្បីឲ្យជំហានទី ២ និង ជំហានទី៣ នៃការអភិវឌ្ឈន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះ សីហនុនេះ អាច ឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ ២០២៧ ទៅ ២០២៨ ។ លោកបានបញ្ជាក់ថា កំពង់ផែបានធ្វើសំណើរទៅក្រសួងអាណា ព្យាបាលរូចរាល់ ហើយ ជាការឆ្លើយតប ដៃគូអភិវឌ្ឈន៍ជាពិសេសគឺជប៉ុន គឺបានធានាថា នឹងជួយកម្ពុជានៅក្នុងការអភិវឌ្ឈ៍កំពង់ផែជំហានទី២និង ទី៣ នេះ ។
លោកបានបន្ថែមថា “គេនឹងបញ្ជូនអ្នកជំនាញការ ក្រោយពេល ដែលកូវីដ១៩ ធូស្រាល ទាក់ទងនឹងផែនការការអភិវឌ្ឈន៍ ជំហានទី ២ និង ទី៣ ដោយជំហានទីពីរយើងមាន ផែនការកសាងផែដែលមានប្រវែវ ៤១០ ម ជម្រៅទឹក ១៦ ម ហើយជំហានទី៣ គឺ ៤៤០ ម ជម្រៅទឹក ១៧,៥០ ម ។ ជំហានទី ២ និង ទី ៣ តាមការចង់បាន តាមការព្យាករណ៍អំពីកំណើននៅទីនេះយើង ដាច់ខាតត្រូវតែសង់ នៅក្នុងពេលតែមួយ ។
លោកបានឲ្យដឹងថា ឥឡូវនេះ បើយើងមើលពីសមត្ថភាពផែ គឺយើងទទួលបាន ៧០០.០០០TEU ដូច្នេះ គឺបានន័យថា វាគៀកទៅដល់សមត្ថភាពផែរបស់យើងហើយ ។
លោកបានបញ្ជាក់ថា” សមត្ថភាព ប៉ុណ្ណឹង សឹងតែពេញហើយ ពីព្រោះថា ផែបើ កាលណាយើងប្រើចាប់ពី ៨០ ភាគរយទៅ គឺត្រូវគេចាត់ទុក ថា ជាផែដែលស្ទះ ដូច្នេះ ប្រសិនបើមានកំណើនគំហុកគឺប្រមាណជា ១៥ ភាគរយឡើងទៅនោះ គឺយើងស្ទះតែម្តង” ។
នៅឆ្នាំ២០២០នេះ វាគឺជារឿងកូវីដ១៩ ។ បញ្ហាកូវីដ១៩នេះ វាគឺជាការគំរាមកំហែងកំពង់ផែ ប៉ុន្តែវាក៏ជាឱកាសមួយ សម្រាប់ទុកឲ្យកំពង់ផែរៀបចំខ្លួន តាំងពីមធ្យោបាយ តាំងពីផែ តាំងពីទីលានជាដើមសម្រាប់កំពង់ផែ ។ លោកបន្តថា ចាប់ពីឆ្នាំ ២០២១ ទៅប្រសិនបើកំពង់ផែ បន្តទទួលបានកំណើនតែ ១៥ ភាគរយទៀត បានន័យថា កំពុងផែយើងសឹង តែលើសពីសមត្ថភាព ដូច្នេះយើងត្រូវតែពង្រីកផែដែលមានស្រាប់ ពង្រីកទីលាន ដើម្បីទទួល នាវាបាន និង ជម្រុញដំណាក់កាលអភិវឌ្ឈន៍ជំហានទី ១ និង ទី ២ ទី៣ នេះ កុំឲ្យប្រតិបត្តិការផែរបស់យើងនៅក្រោម សមត្ថភាព ។ ធ្វើម៉េចឲ្យសមត្ថភាពផែនៅលើសកម្មភាពដែលអនុវត្តជាក់ស្តែង ពីព្រោះបើផែយើងស្ទះ សេដ្ឋកិច្ចយើងក៏អាចនឹងស្ទះបានដែរ ។
កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ គឺជា កំពង់ផែ សមុទ្រ ទឹក ជ្រៅ ដ៏ សំខាន់ នៃ ព្រះរាជាណាចក្រ កម្ពុជា ដែល មាន ផ្ទៃដី ប្រតិបត្តិ ការប្រមាណ ១២៥ ហិកតា ។ កំពង់ផែ ស្ថិតនៅ ឈូង សមុទ្រ កំពង់សោម ដែលជា កំពង់ផែ ទឹក ជ្រៅ តែមួយគត់ សម្រួល ដល់ ការដឹកជញ្ជូន តាម សមុទ្រ ដែល ទទួលបាន ភាពអនុគ្រោះ ពី ធម្មជាតិ ដូចជា មាន ជម្រៅ ទឹក ជ្រៅ មាន កោះ ជារ បាំង ខ្យល់ និង រលក ធំៗ ហើយ ស្ថិត នៅ ចំ ទីតាំង ដែល ពុំ តម្រូវឱ្យ មាន ការ បូម ស្តារ ឃ្លង នាវា ជាប្រចាំ ឡើយ ។ កំពង់ផែនេះត្រូវបាន សាងសង់ ឡើង នៅ ដើមឆ្នាំ ១៩៥៦ និង បាន ពង្រីក ជា លំដាប់ ហើយ ឥឡូវនេះ កំពង់ផែ មាន ចំណត នាវា ចំនួន ៨ ចំណត ដែល បំពាក់ ដោយ ឧបករណ៍ លើកដាក់ ទំនើប ទាន់សម័យ ក្នុង រយៈពេល ៥ ឆ្នាំ ចុងក្រោយ នេះ បរិមាណ ទំនិញ ឆ្លងកាត់ មាន ការកើនឡើង ជាបន្តបន្ទាប់ ៕ សំរិត