ចាប់ជនសង្ស័យម្នាក់ លួចមានស្ថានទំងន់ទោស (ឆក់ទូរស័ព្ទ)
ភ្នំពេញ៖ នគរបាលបានរាយការណ៍ជូន ស្តីពីបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ) នៅថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង១៥និង៤០នាទី នៅចំនុចមុខពេទ្យឯកជនកែវការីណូ ផ្លូវជាតិលេខ៥ក្រុម៤ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ មានករណីឆក់ទូរស័ព្ទ។ ជនសង្ស័យឈ្មោះម៉ាត់ សើគីរីនភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះ៧០៧ផ្លូវជាតិលេខ៥ ក្រុម១ភូមិ១សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ(មានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះចាន់ លក្ខណាភេទស្រី អាយុ១៧ឆ្នាំមុខរបរនិសិត្ស ស្នាក់នៅផ្ទះលេខ០៣០ ផ្លូវលំសង្កាត់ឃ្មួញខណ្ឌសែនសុខ។
សំភារះដកហូត រួមមាន
1/ម៉ូតូ១គ្រឿងម៉ាកស្មាស់(SUZUKI) ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ1ii0546
2/ទូរស័ព្ទ១គ្រឿងម៉ាកអាយហ្វូនពណ៍សមានស៊ីមលេខ០៨១៩៣៥២៥៤ជារបស់ជនរងគ្រោះ។
ដំណើររឿងហេតុ
-នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូចេញពីសាលាវិទ្យាស្ថានពាណិជ្ជសាស្ត្របទឡើងមកតាមបណ្តោយផ្លូវជាតិលេខ៥មកកើតពេលមកដល់ចំនុចកើតហេតុក៏ឈប់ម៉ូតូដកទូរព្ទ័មើផែនទីភ្លាមនោះក៏មានជនសង្ស័យ១នាក់ជិះម៉ូតូពីក្រោយមកអែបរួចធ្វើសកម្មភាពឆក់យកទូរសព្ទ័របស់ជនរងគ្រោះបន្ទាប់មកក៏ជនរងគ្រោះស្រែកចោរៗក៏បានជួបកំលាំងសមត្ថកិច្ចប៉ុស្ត៍+ខណ្ឌកំពង់ល្បាតក៏ឃាត់ជនសង្ស័យបានរួមទាំងវុត្ថុតាងនៅនឹងកន្លែងកើតហេតុខាងលើ។
ចំពោះមុខអធិការដ្ធានកំពង់ស្រាវជ្រាវ រកបក្ខពួកបន្ថែមនិងកសាងសំណុំរឿង បញ្ជូនតាមនិតិវិធី៕