ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិយ៉ាងខ្លាំង នៅលើទឹកដី នៃខេត្ដ រតនគិរី

98

 

រតនគិរី៖ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរី កំពុងទាក់ទាញអ្នកដំណើរកម្សាន្ត ទេសចរណ៏ជាតិ អន្ដរជាតិយ៉ាងខ្លាំងចូលមក ទស្សនា តំបន់ ធម្មជាតិ នៃទឹកដីខេត្ដរតនគិរីនេះ ហើយតំបន់មួយនេះ ក៏កំពុងស្រូវយក ចំណូល សេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរ ដោយមិនរំខានមកពី ជំងឺកូវិដ.១៩នោះឡើយ ។
បើតាមការបញ្ជាក់ឲ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរ បរិស្ថានខេត្តរតនគិរី កាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ២០២០ ។
លោក ផុន ខេមរិន្ទ បានបញ្ជាក់ថា៖ តំបន់ធម្មជាតិ មួយនេះបានដើតួនាទីបម្រើឲ្យវិស័យ ទេសចរណ៏ ចូលមកលេងកំសាន្ដនៅក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀម ប៉ាង គិតចាប់ពីខែមករា រហូតដល់ខែ កក្កដា ឆ្នាំ២០២០ មាន ភ្ញៀវទេសចរណ៏ ចូលមកទស្សនាចំនួន២៧ក្រុម មានចំនួនមនុស្សសរុប១០៧នាក់ ក្នុងនោះមានស្រ្តី៤១ នាក់ (ភ្ញៀវជាតិចំនួន៦៣នាក់)។ ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានអ្នកទេសចរជាក្រុម ចំនួន១០ក្រុម ចំនួនមនុស្ស៦៨នាក់ ។
អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសំដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងលឺ សម្លេងសត្វស្លាប ,សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត នៃព្រៃធម្មជាតិនេះផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង