ក្រសួងមហាផ្ទៃ បញ្ជូនកីឡាករ៤រូប ចូលរួមការប្រកួតយុទ្ធសិល្ប៍ចម្រុះ ពានរង្វាន់សម្ដេចក្រឡាហោម លើកទី៣ឆ្នាំ២០២០
ភ្នំពេញ៖ក្រសួងមហាផ្ទៃបានបញ្ជូនកីឡាករមានសក្តានុពលចំនួន៤រូបព្រឹត្តិការណ៍នៃការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោមសខេងលើកទី៣ឆ្នាំ២០២០នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនាព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០រៀបចំដោយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
លោកឡាចច័ន្ទដារ៉ាគ្រូបង្វឹកក្រសួងមហាផ្ទៃបានប្រាប់ឲ្យដឹងថាក្លិបកីឡាការាតេក្រសួងមហាផ្ទៃបញ្ជូនកីឡាករមានសក្តានុពលចំនួន៤រូបទៅតាមប្រភេទទម្ងន់ដោយសារតែគណៈកម្មការដាក់ប្រភេទកីឡាការាតេមាន៤ប្រភេទទម្ងន់គឺប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម៦០គីឡូក្រាម វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម៦៧គីឡូក្រាម វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម៧៥ គីឡូក្រាម និងវិញ្ញាសាប្រយុទ្ធឯកត្តជនបុរសទម្ងន់ក្រោម ៨៤គី ឡូក្រាម។
លោកបានបន្តថា កីឡាករទាំង៤រូបសុទ្ធសឹងជាកីឡាករល្អដែលមានឳកាសអាចដណ្តើមមេដាយការប្រកួតលើកនេះ ហើយការប្រកួតនេះគ្រាន់តែជាការធ្វើតេស្តិ៍លើសមិ្មទ្ធផលក្នុងរដូវកាលCOVID-19នេះ ទោះបីមេរោគ COVID-19ក៏ដោយ ក៏ពួកគាត់បន្តហ្វឹកហាត់ដើម្បីរក្សាគុណផលរៀងៗខ្លួន។
ព្រឹត្តិការណ៍ខាងលើកនេះធ្វើរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី២៣ដល់២៥ខែកក្កដាឆ្នាំ២០២០ប្រព្រឹត្តិនៅមណ្ឌលកីឡារបស់សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជានៃពហុកីឡដ្ឋានជាតិ៕