ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណី​ហិង្សា​ដោយ​ចេតនា ក្រុង​តាខ្មៅ យក​ដាវ មក​ដេញ​កាប់​ជនរងគ្រោះ បណ្តាលអោយមាន​របួស​ស្នាម​២​កន្លែង

104

 

​ខេត្តកណ្ដាល​៖ នៅ​ថ្ងៃ​សុក្រ ០៤​កើត ខែ​ស្រាព៍ណ ឆ្នាំជូត​ទោស័ក​.​ព​.​ស​.២៥៦៤​ត្រូវ​នឹង​ថ្ងៃ​សុក្រ ទី​២៤ ខែកក្កដា​
​ឆ្នាំ​២០២០​ម៉ោង​១៦​និង​៣០​នាទី មាន​ករណី​ហិង្សា​ដោយ​ចេតនា នៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ​ឈ្មោះ សុះ សា​គី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​នៅ​ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​
​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​រត​ម៉ូតូឌុប​(​មាន​របួសស្នាម​ត្រង់​ដៃ​ខាងឆ្វេង និង ក្រោម​ក្លៀក​)​។​
​ជនសង្ស័យ​ឈ្មោះ យ៉ាន រ៉ាវី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ទីលំនៅ​នៅ​ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​
​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ (​របួស​ក្បាល​) ជនសង្ស័យ​ទើប​ចេញពី​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​
​បាន​៥​ខែ ដោយ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ប្លន់​)​។​

​វត្ថុតាង​ចាប់យក​៖ ដាវ​ដែក​ប្រវែង​៥៥​សង់ទីម៉ែត្រ​ចំនួន​មួយ​(​របស់​ជនសង្ស័យ​) ។ លុះ​មកដល់​វេលា​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ឈ្លោះទាស់ទែង​ជាមួយ​ជនរងគ្រោះ ហើយ​យក​ដុំថ្ម​វាយ​ក្បាល​ខ្លួនឯង​បណ្តា​យ​ឱ្យមាន​របួសស្នាម នៅពេលនោះ​ជនរងគ្រោះ​ក៏បាន​ចូលទៅ​ឃាត់ តែ​ត្រូវ​ជនសង្ស័យ​ខឹង ក៏បាន​រត់​ទៅផ្ទះ​របស់​ខ្លួន​យក​ដាវ មក​ដេញ​កាប់​ជនរងគ្រោះ​បណ្តាលអោយមាន​របួសស្នាម​២​កន្លែង បន្ទាប់មក​ជនរងគ្រោះ​បាន​ប្តឹងទៅ​ប៉ុស្តិ៍​ដើម​មៀន​អោយ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​
​នគរបាល​ក្រុង​តាខ្មៅ ចាត់ការ​តាម​និតិ​វិធី​តែម្តង​។​

អត្ថបទដែលជាប់ទាក់ទង