ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកប្រាក់២៥លានដុល្លារ ក្នុងមួយខែ ជាទឹកប្រាក់សន្សំរបស់រដ្ឋាភិបាល សម្រាប់ជួយពលរដ្ឋក្រីក្រពិតប្រាកដក្នុងរដូវការកូវីដ-១៩

369

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី បានចំណាយថវិការចំនួន ២៥លានដុល្លារក្នុងមួយខែសម្រាប់ជួយប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងរដូវការកូវីដ១៩ ថវិកាទាំងនេះគឺបានមកពីការសន្សំសំចៃរបស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីចែករំលែកទៅដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

  នេះបើតាមការបញ្ជាក់របស់លោក បណ្ឌិតឱម យ៉ិនទៀងទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌទួលគោក ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលនិងផ្ដល់ប័ណ្ណសមធម៌ជូនគ្រួសារក្រីក្រនៅក្នុងមូលដ្ឋានខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី ២៥កក្កដាឆ្នាំ២០២០នេះ នៅក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។

  លោកបណ្ឌិតឱម យិនទៀង បានមានប្រសាសន៍

ថា ទឹកប្រាក់ដែលជួយប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានខណ្ឌទួលគោកនេះ មិនមែនជាប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់ប្រជាប្រិយក្រីក្រពិតប្រាកដអស់មួយជីវិតនោះទេ។ តែជាប្រាក់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រក្នុងរដូវការកូវីត១៩។សម្ដេចតេជោហ៊ុនសែនចង់បានលុយដែលផ្ដល់ជូននេះទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

   លោកបណ្ឌិតឱម យិនទៀង ក្នុងឱកាសនោះក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចាត់ទុកប្រជាពលរដ្ឋជាម៉ែជាឪនិងត្រូវមើលថែពួកគាត់ឲ្យបានល្អ ពោលគឺ បើបងប្អូនប្រជាពលរដ្ឋមានទុក្ខកង្វល់អ្វីមួយយើងត្រូវចុះជួយពួកគាត់ឲ្យចំទិសដៅនិងការចង់បានរបស់ពួកគាត់។

  លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានមានប្រសាសន៍លើកឡើងថា ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារគ្រួសារក្រីក្រនៅក្នុងឆ្នាំ២០១៨ មានគ្រួសារក្រីក្រសរុបចំនួន៦៩៥គ្រួសារ ។នៅឆ្នាំ២០២០

ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងដំណាក់កាលកូវីត១៩នឹងការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ រដ្ឋបាលខណ្ឌបានគាំទ្រយ៉ាងពេញទំហឹង លើដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំនេះនិងបានណែនាំជំរុញដល់ក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងសហគមន៍នៅតាមបណ្ដាលភូមិ សង្កាត់ទាំងអស់ បានចូលរួមសហការជាមួយមន្ត្រីកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

មន្ត្រីសម្របសម្រួលថ្នាក់ខណ្ឌ មន្ទីរផែនការរាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយអំពីដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ដល់សហគមន៍ក្រីក្រនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ជាលទ្ធផល

ប្រជាពលរដ្ឋចំនួន ២១១គ្រួសារបានឯកភាពដកសិទ្ធិដោយសារពួកគាត់មានជីវភាពល្អប្រសើរ នៅសល់គ្រួសារដែលមានប័ណ្ណឆ្នាំ២០១៨ មានសុពលភាពចំនួន៤៨៤ប័ណ្ណ និងនៅឆ្នាំ២០២០នេះ ប្រជាពលរដ្ឋដាក់ពាក្យស្នើសុំសម្ភាសន៍ហើយបានសម្ភាសជាប់មានចំនួន២៩៨គ្រួសារ សរុបទាំងឆ្នាំ២០១៨ឆ្នាំនិងឆ្នាំ២០២០មានចំនួន៧៨២ ប័ណ្ណ

  លោកឯក ឃុនដឿន ក៏បានបញ្ជាក់ផងដែរថា គ្រួសារក្រីក្រដែលត្រូវទទួលប្រាក់ឧបត្ថម្ភនៅជុំទី២ ចាប់ពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០ មានចំនួន៦៩៩គ្រួសារ ក្នុងនោះគ្រួសារក្រីក្រមានប័ណ្ណសមធម៌ឆ្នាំ២០១៨ ចំនួន ៤៨៤ប័ណ្ណនិងឆ្នាំ២០២០មានចំនួន២១៥ប័ណ្ណ ដែលក្រុមប្រឹក្សាសង្កាត់ បានអនុម័តមុនថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០ ហើយគ្រួសារក្រីក្រដែលត្រូវបានអនុម័តក្រោយថ្ងៃទី០១កក្កដានឹងត្រូវបើកប្រាក់នៅថ្ងៃទី ២៥សីហាឆ្នាំ២០២០៕

 

អត្ថបទដែលជាប់ទាក់ទង