សមត្ថកិច្ចចាប់ឃាត់ខ្លួន ប៉ូលីសឋាន:ឧត្តមសេនីយ៍ឯកក្លែងក្លាយម្នាក់ ដកហូតដុល្លារខ្មោច ចំនួន៥៨៩សន្លឹក
ខេត្តកំពង់ធំ៖ យោងតាមរបាយការណ៍របស់នគរបាលនៃស្នងការខេត្តកំពង់ធំបានអោយសារព័ត៍មានដឹងថាមានករណីឃាត់ខ្លួននគបាលម្នាក់ថ្នាក់ឧត្តមសេនីយ៍ឯកកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ម្សិលមិញនេះនៅចំណុចភូមិព្រៃបន្លិចសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ។
របាយការរបស់សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថា
ជនសង្សយ័មានឈ្មោះហេងកែនណាឌីអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដមានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២១អឺ0 ផ្លូវលេខ៤៧សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ក្នុងនុះសមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន៖
១–ឯកសណ្ឋានគរបាលការងារលេខ៤មួយកំផ្លេមានសក្តិថ្នាក់ឧត្តមសេនីយ៍ឯកភ្ជាប់ជាមួយអាវស្រាប់។
២–ក្រដាស់ប្រាក់ដុល្លារ(លុយសែន) ប្រភេទក្រដាស១០០ចំនួន៥៨៩សន្លឹក។
៣–ទូរស័ព្ទដៃចំនួន២គ្រឿងនឹងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។
សមត្តកិច្ចបានបញ្ជាក់ឲ្យសារព័ត៍មានដឹងថា៖បុរសរូបនោះបានតាំងខ្លួនធ្វើជាមន្ត្រីនគរបាលជាតិបម្រើការងារផ្នែកប្រឆាំងគ្រឿងញៀនដោយបានស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ។
សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថាជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃសហើយអាចជាមនុស្សបែកឆ្វេងក្លែងពាក់ឯកសណ្ឋានបែបនេះ។ជនសង្ស័យកំពុងត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនធ្វើការសាកសួរដើម្បីនាំខ្លួនទៅកាន់ស្នងការដ្ឋាននបាលខេត្តនឹងកសាងសំណុំរឿងតាមនីតិវិធី៕