ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យក​គ្រាប់​បេ​៤០ ធ្វើ​ក្បាល​មេក្រូ​ច្រៀង​លេង ហើយ​យកមក​ដំ​លេង ​ផ្ទុះ​ស្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ និង​របួស៣នាក់

246

 

​ព្រះវិហារ ៖ នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ករណី​ផ្ទុះ​គ្រាប់​បេ​៤០ ស្លាប់​ក្មេង​អាយុ​៤​ឆ្នាំ​ម្នាក់ ក្មេង​២​នាក់​រងរបួស​និង​ឪពុក​ក្មេង​ស្លាប់​នោះ​ក៏​រងរបួស​ផងដែរ​។

​ករណី​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ​នៅផ្ទះ​ឈ្មោះ សំ សាម៉ន នៅ​ភូមិ​ស្រអែម​ខាងត្បូង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយសារ​យក​គ្រាប់​មក​ដំ​លេង​បណ្តាលអោយ​ស្លាប់​០១​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់ រួមមាន​៖ ១.​កុមារា ម៉ាន ម៉ា អាយុ ៥​ឆ្នាំ ស្លាប់ ២.​កុមារី បូ ឃីម របួសធ្ងន់ ៣.​កុមារី ហេង ស្រី​ពៅ របួសធ្ងន់ ៤.​លោក សំ សា​ម៉ាន របួសស្រាល​។​

​គ្រាប់​បេ​៤០​នេះ ត្រូវបាន​ឪពុក​នោះ​កាលពី​៣-៤​ខែ​មុន​បាន​រើស​យកមក​ដុតចោល​តែ​មិន​ផ្ទុះ ហើយ​ក្រោយមក​ក្មេង​ក៏​រើស​ធ្វើ​ក្បាល​មេក្រូ​ច្រៀង​លេង ហើយ​យកមក​ដំ​លេង​ក៏​ផ្ទុះ​តែម្តង​។ ចាស់ៗ​បានដឹង​ហើយ បានលឺ​ហើយ គប្បី​យកចិត្តទុកដាក់​ហាម​ក្មេងៗ​កុំឱ្យ​លេង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សំណល់​ពី​សង្គ្រាម ជាពិសេស​ពេល​ឃើញ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សុំ​រាយការណ៍​ជាបន្ទាន់​ដល់​ប៉ូលីស​មូលដ្ឋាន ឬ​អង្គភាព​ស៊ីម៉ាក់​។
​សូម​ចូលរួម​រំលែក​មរណទុក្ខ​និង​សោកស្តាយ​ចំពោះ​គ្រោះថ្នាក់​នេះ​។

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កម្ទេចចោល​៕

អត្ថបទដែលជាប់ទាក់ទង