ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ សៀមរាប ជំ​រុញឱ្យ​ប្រជាកសិករ​បង្កើន​ការផលិត​បន្លែ​សុវត្ថិភាព​ឱ្យបាន​ច្រើន ដើម្បី​ឈានទៅ​បញ្ឈប់​ការនាំ​ចូល​បន្លែ​ពី​ខាងក្រៅ​

184

 

​សៀមរាប​៖ លោក​នាក់ ណេ​រុន អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ និង​ការតាំង​បង្ហាញ​លក់​ផលិតផល​បន្លែ របស់​បណ្តា​សហគមន៍ នៅ​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០​ថា​៖ ដើម្បី​ជំរុញឱ្យមាន​សមត្ថភាព​ប្រកួតប្រជែង​បន្លែ​ផ្លែឈើ​មាន​សុវត្ថិភាព គុណភាព​បន្លែ​ល្អ និង​មាន​ប្រភព​ច្បាស់ លាស់ ដែល​កសិករ​ខិតខំ​ដាំ​ដុះ​ដោយផ្ទាល់ សម្រាប់​បំពេញតម្រូវការ​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​នោះ  ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) ដែល​អនុវត្តន៍​ដោយ​មន្ទីរ ពាណិជ្ជកម្ម​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បាន រៀបចំ​ឱ្យមាន ផ្សារ​បន្លែ​សុវត្ថិភាព​នា​ចុង​សប្តាហ៍​។
លោក​អភិបាលរង បាន​ជំរុញ​ឱ្យ​ប្រជាកសិក​បង្កើន​ការផលិត​បន្លែ​សុវត្ថិភាព​ឱ្យបាន​ច្រើន​បន្ថែមទៀត ដើម្បី​ឈានទៅ​ប​ឈ្ឈ​ប់​ការ​នាំចូល​បន្លែរ​ពី​ខាងក្រៅ ព្រោះថា ខេត្ត​យើង​ជា​ខេត្ត​កសិកម្ម​មួយ​ដែរ ដូច្នេះ​យើង​ត្រូវតែ​បង្កើន​ការផលិត​បន្លែ​ផ្លែឈើ​សុវត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ឱ្យ ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ឱ្យបាន​គ្រប់គ្រាន់​ដោយ​ថ្ងៃ​អនាគត​មិនចាំបាច់​នាំចូល​បន្លែ​មកពី​ខាងក្រៅ​។​
លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប  ​បានឱ្យដឹងថា បច្ចុប្បន្ននេះ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​កំពុងតែ​ធ្វើ​យ៉ាង ណា​ឱ្យ​ផ្សារ​បន្លែរ​សុវត្ថិភាព​ចុង​សប្តាហ៍​នេះ ដំណើរការ​ទៅកាន់​តែ​ល្អប្រសើរ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​ផ្គត់​ផ្គង​ទីផ្សារ តម្លៃ​ប្រកួតប្រជែង និង​គុណភាព​។ លោក​បន្តថា ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍​នៅ​ទី​រួម​ខេត្តសៀមរាប​នេះ កំពុងតែ ទទួលបាន​ទំនុកចិត្ត​គួរឱ្យកត់សម្គាល់​ពី​អ្នកប្រើប្រាស់  ​ជាពិសេស​បន្លែ​ដែល​ប្រជាពលរដ្ឋ​ផលិត​មក​តាម​ការពិនិត្យ​តាមដាន​របស់​មន្ត្រី​ជំនាញ ឃើញ បន្លែ​ទាំងនោះ​កាន់​តែមាន សុវត្ថិភាព​ផងដែរ​។​
លោក ទា គឺ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ខេត្តសៀមរាប បាន​ថ្លែងថា ផ្សារ​បន្លែ​សុវត្ថិភាព​នា​ចុង​សប្តាហ៍​នេះ មាន​កសិករ ដែល​ដាំ​បន្លែ​សុវត្ថិភាព​មកពី​បណ្តា​ស្រុក​ចំនួន​៥ គឺ​ស្រុក​ពួក ស្រុប​ន្ទា​យ​ស្រី ស្រុក​សូទ្រនិគម ស្រុក ប្រាសាទ បាគង និង​ក្រុង​សៀមរាប កំពុង​លក់ដូរ​។
លោក​បាន​បញ្ជាក់ថា ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដោយ​មន្ទីរ​ពាណិជ្ជក​ម្ម​អ្នករក​ទីផ្សារ​ឱ្យមាន​ស្ថេរភាព​មន្ទីរ​កសិកម្ម​ជា​អ្នក​ពង្រឹង​ការផលិត​បន្លែ​ផ្លែឈើ​ឱ្យមាន គុណភាព ដើម្បីឱ្យ​អ្នកប្រើប្រាស់​មាន​ទំនុកចិត្ត  ​និង​បាន​ផ្សព្វផ្សាយ​នូវ​កសិផល ដែល​ប្រជាកសិករ​ផលិត​បាន ប្រកបដោយ​សុវត្ថិភាព អនាម័យ​ល្អ តាម​ស្តង់ដារ និង​មិន​ធ្វើឱ្យប៉ះពាល់​ដល់​សុ​ខុ​មា​ភាព​អ្នក​បរិភោគ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង