ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់ គឺចំនួន ៤,០៩៦នាក់

100
វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់ គឺចំនួន ៤,០៩៦នាក់ ហើយវីរុសនេះ បានឆ្លងទៅមនុស្សថ្មីចំនួន ២១៤,៨០៧នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម Worldometer ។
គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ប្រទេសឥណ្ឌាជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃ ដោយសារវីរុស Covid-19 ច្រើនជាងគេ រហូតដល់ចំនួន ៧១៦នាក់ ប្រទេសប្រេស៊ីលជាប់លេខ២ ដែលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ៥៥៦នាក់ និងសហរដ្ឋអាមេរិកមានមនុស្សស្លាប់ថ្មី ប្រចាំថ្ងៃចំនួន ៤៤៥នាក់។
សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១៦លាននាក់ហើយ គឺចំនួន ១៦,៤០៤,០១០នាក់ និងកំណើនមនុស្សស្លាប់ សរុបដោយសារវីរុសនេះ កើនឡើងដល់ចំនួន ៦៥១,៦៧០នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបបានកើនឡើងដល់ ១០,០៣៧,៤៤៨ នាក់៕
អត្ថបទដែលជាប់ទាក់ទង