ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូអ៊ីរ៉ង់ត្រូវការឈ្នះទាំង៤ប្រកួត នៅជើងទី២នៃព្រឹត្តិការណ៍ជម្រុះWorld Cup

88


ភ្នំពេញ៖បន្ទាប់ពីផ្អាកជាបណ្ដោះអាសន្នដោយសារកូវីដ១៩នោះព្រឹត្តិការណ៍ប្រកួត
បាល់ទាត់ពិភពលោកវគ្គជម្រុះបឋមនឹងវិលមកវិញហើយ ។
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ លោក Dragan Skocic មានប្រសាសន៍ថា
ក្រុមរបស់លោកពេលនេះស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយទេ។លោកត្រូវការឈ្នះទាំង៤ប្រកួតដាច់ខាតដើម្បីរកកៅអីឡើងទៅវគ្គបន្ត ។
លោកចង់ផ្ដល់រឿងល្អក្នុងក្រុមព្រោះមិនទាន់ស្ថិតក្នុងស្ថានភាពល្អនៅក្នុងពូលរបស់ខ្លួននៅ
លោកDragan Skocic ដែលត្រូវបានគេតែងតាំងជាគ្រូបង្វឹកអ៊ីរ៉ង់កាលពីខែកុម្ភៈ មានកិច្ចការដ៏លំបាកមួយចាប់តាំងពីក្រុមនេះត្រូវការឈ្នះទាំង ៤ប្រកួតចុងក្រោយ ដើម្បីកក់កន្លែងនៅជុំបន្ទាប់នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២។
គ្រូបង្វឹកសញ្ជាតិក្រូអាស៊ីរូបនេះនិយាយថាលោកខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែង
រកមធ្យោបាយល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ “ចាប់តាំងពីខ្ញុំបានត្រលប់មកប្រទេសអ៊ីរ៉ង់ ខ្ញុំបានចូលរួមការប្រកួតលីគជាច្រើនដើម្បីត្រួតពិនិត្យកីឡាករ។ខ្ញុំនឹងបន្តមើលការប្រកួតដើម្បីស្វែងរកកីឡាករបន្ថែមទៀត។
អ៊ីរ៉ង់ពេលនេះកំពុងឈរនៅលេខ៣ក្នុងពូលCហើយត្រូវតែយកឈ្នះលើក្រុមជម្រើសជាតិ កម្ពុជា, ហុងកុង, បារ៉ែន និងអ៊ីរ៉ាក់ ដើម្បីឈានទៅជុំបន្ត។
លោកDraganSkocicហើយដឹងថាប្រជាជនអ៊ីរ៉ង់ទាំងអស់រំពឹងថាក្រុមរបស់គេនឹងមាន
លក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតWorld Cupនៅឆ្នាំ២០២២។លោកទទួលខុសត្រូវចំពោះ
រឿងនេះ នេះហើយជាមូលហេតុដែលខ្ញុំនៅទីនេះ។
លោកទទួលស្គាល់ថាថាការលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ពិតជាសំខាន់ណាស់សម្រាប់ប្រជាជនអ៊ីរ៉ង់។
គ្រូបង្វឹកអាយុ៥១ឆ្នាំរូបនេះបន្តថាអ៊ីរ៉ង់គឺជាប្រទេសសំខាន់មួយនៅទ្វីបអាស៊ី ហើយយើងត្រូវខិតខំអស់ពីសមត្ថភាពដើម្បីត្រួសត្រាយផ្លូវសម្រាប់ការឆ្លងផុតពូលរបស់យើង។
ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលមានរហស្សនាម “ខ្លារខិនពែរ” នឹងធ្វើជាម្ចាស់ផ្ទះទទួល ហុងកុង នៅថ្ងៃទី៧ ខែតុលា ហើយនឹងធ្វើដំណើរមកកម្ពុជា ៥ថ្ងៃបន្ទាប់។ អ៊ីរ៉ង់ ក៏នឹងត្រូវជួបជាមួយបារ៉ែន និងអ៊ីរ៉ាក់ ផងដែរនៅថ្ងៃទី១១ និង១៦ ខែវិច្ឆិកា ដោយផ្អែកលើកាលបរិច្ឆេទប្រកួតថ្មីរៀបចំឡើងដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC)៕

 

អត្ថបទដែលជាប់ទាក់ទង