ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាបុរសជនជាតិឥណ្ឌាអាយុ៣២ឆ្នាំ

64

 

ភ្នំពេញ-នៅព្រឹកថ្ងៃ២៨កក្កដា២០២០នេះ ក្រសួងសុខាភិបាលប្រកាសថារកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាបុរសជនជាតិឥណ្ឌាអាយុ៣២ឆ្នាំ មានអាសយ័ដ្ឋានបណ្តោះអាសន្ននៅរាជធានីភ្នំពេញ ទើបធ្វើដំណើរពីប្រទេសឥណ្ឌា តាមយន្តហោះឆ្លងកាត់ប្រទេសម៉ាឡេសុីនិងកូរ៉េខាងត្បូង មកដល់កម្ពុជាកាលពីយប់ថ្ងៃ២៦កក្កដា២០២០។ បច្ចុប្បន្នអ្នកជំងឺរូបនេះបានដាក់ព្យាបាលក្នុងមន្ទីរពេទ្យហើយ។

ក្រសួងសុខាភិបាលបានប្រកាសថា ថ្ងៃនេះ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ១នាក់។ រហូតដល់ម៉ោង​ ០៧និង៣០​ ព្រឹក​ ថ្ងៃទី ២៨ កក្កដា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់ (ជាករណីនាំចូល​ ជនជាតិឥណ្ឌា​ ធ្វេីដំណេីរពីប្រទេសឥណ្ឌា) ដូច្នេះសរុបកេីតកូវីដ-១៩ ចំនួន២២៦នាក់ ជាសះស្បេីយ​គ្មាន ចំនួនសំរាកនៅពេទ្យ​៧៩នាក់ ចំនួនជាសះស្បេីយសរុប​ចំនួន ១៤៧នាក់ និង ស្លាប់គ្មាន ។ ជំងឺកូវីដ-១៩​ នៅតែបន្តគំរា មកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ៕

អត្ថបទដែលជាប់ទាក់ទង