ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករ​ណី​ទុ​ស្ស​ខ្សែភ្លើង​ហុយផ្សែង​ផ្អើល​ប្រជាពលរដ្ឋ​

90

 

​ភ្នំពេញ : បុរស​វ័យ​ចំណាស់​ម្នាក់​ម្ចាស់ផ្ទះ​រត់ចេញ​មក​ខាង​ក្រៅពី​អ្នក​យាយ​តា​ដោយមាន​អគ្គីភ័យ​ឆា​ឆេះ​និង​ស្រែក​អោយ​ប្រជាពលរដ្ឋ​ជិតខាង​ជួយ​អន្តរាគមន៍​ប្ដឹង​នគរបាល​សុំ​រថយន្ត​ពន្លត់អគ្គីភ័យ​ហេតុ​ការ​នេះ​កើតឡើង កាល​វេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃទី​២៨ ខែ កក្ដ​ដា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្ទះ​លេខ​១៤B ផ្លូវ​១០១​កែង​ផ្លូវ​៤៧៤ ស្ថិតនៅ​ភូមិ​៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។​

​លោក តាន់ គៀន​ហ្វា ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ ១៤B ស្ថិតនៅ​ភូមិ​៨ សង្កាត់ បឹងត្របែក ខណ្ឌចំការមន​បាន​ប្រា​ប់លោក ថេ​ង សុ​ថុល អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ថា​មុន​កើត​ហ​តុ​គាត់​២​នាក់​យាយ​តា​សំរាក​នៅផ្ទះ​ខាងក្រោម​ស្រាប់​តែមាន​ផ្សែងហុយ​ខ្លាំង​ពី​ផ្ទះ​ខ្លួន​នៅ​ជា​ន់ទី​១​ហើយក៏​រត់​ចេញមក​ខាងក្រៅ​និង​ហៅ​អ្នកជិតខាង​អោយជួយ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​តែ​ក្រោយមក​ក៏​រថយន្ត​ទឹក​មកជួយ​អន្តរាគមន៍​ជាច្រើន​គ្រឿង​និង​អោយ​កូន​គាត់​ឡើងទៅ​បន្ទប់​កន្លែង​អុជ​ធូ​ក​កន្លែង​អស្ស​នៈ​តែមាន​មែន​ធ្លាក់​កំទិច​ធូ​ក​ទេ​គឺ​ទុស្សេ​ខ្សែភ្លើង​ក្នុង​បន្ទប់ ។​ក្នុងនោះ​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ផ្ដាំផ្ញើ​សំ​បងប្អូន​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​ថ្ងៃសីល​ដែល​យើង​តែងតែ​ដុត​ធូ​ក​ចាំ​អស់​ធូ​ក​ចាំ​ដើរ​ចេញពី​ទីតាំង​ឬ​ចាក់សោ​ផ្ទះ​ហើយ​ទៀន​ធូ​ក​បើក​ហ្គាស​សុទ្ធតែ​របស់​គ្រួរ​ប្រយ័ត្ន​ដែល​ងាយ​និង​ឆាបឆេះ​បំផុត ។​

​លោក យិន សាន អធិការ​ខណ្ឌចំការមន​បាន​បញ្ជាក់ថា​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៩​គ្រឿង​មកពី​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន​០៣​គ្រឿង​ប្រើ​ទឹក​អស់​០២​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ​ចំនួន​០៣​គ្រឿង​ប្រើរ​អស់​ទឹក​ចំនួន​០១​គ្រឿង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​OCIC​កោះ​ពេជ្រ​ចំនួន​០៣​គ្រឿង​មិនបាន​ប្រើប្រាស់ ចំណែក​សម្ភារៈ​ខូចខាត​កន្លែង​អស្ស​នៈ​និង​សម្ភារៈ​មួយចំនួនទៀត​តាម​ការសន្និដ្ឋាន របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ថា​អគ្គិភ័យ​ឆាបឆេះ​ដោយ​ឆ្លង​ចរន្តអគ្គិសនី​អគ្គិភ័យ​ខាងលើ​ត្រូវបាន​រលត់​នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​និង​គ្មាន​អ្នកណា​រងរបួស​នោះទេ ។​

អត្ថបទដែលជាប់ទាក់ទង