ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​ក្រសួងបរិស្ថាន​ចំនួន​៤០​រូប ទទួលបាន ​គោលនយោបាយ​កិច្ច​គាំពារ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​

78

 

​ភ្នំពេញ​៖ ក្នុង​រយៈពេល​១​ខែ​នេះ គណៈកម្មការ សាខា សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន បានប្រគល់​ថវិកា​សរុប​ចំនួន​១៦៣. ៩០០.០០០​រៀល​(​មួយរយ​ហុកសិប​បី​លាន​ប្រាំបួន​រយ ពាន់​រៀល​គត់​) ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ ចំនួន​៤០​រូប​មក ពី​ទីស្តីការក្រសួង និង​មន្ទីរ​បរិស្ថាន​ចំនួន​១៥​មន្ទីរ តាម រយៈ​ក្រុមការងារ​ទទួលបន្ទុក​រួម​ការងារ​ស្ត្រី យុវជន យេនឌ័រ និង​កុមារ​ក្នុង​វិស័យ​បរិស្ថាន​នៅ​ថ្នាក់ ខេត្ត ដែល​បានធ្វើ​ការប្រគល់​ផ្ទាល់​នូវ​ថវិកា​ឧបត្ថម្ភ ជូន​មន្ត្រី​ក្នុង​មន្ទីរ​សាមី​របស់ខ្លួន ដោយ​ក្នុងនោះ​រួមមាន​មន្ត្រី​សម្រាល​បុត្រ​ចំនួន​១១​រូប មន្ត្រី​រៀប​អាពាហ៍ពិពាហ៍​ចំនួន​២១​រូប មន្ត្រី​ទទួលមរណៈភាព​ចំនួន​០១​រូប និង​មន្ត្រី​មាន​ជំងឺ និង​ជួប​គ្រោះថ្នាក់​ក្នុងពេល​បំពេញ ការងារ​ចំនួន​០៧​រូប​។​
នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោកស្រី កាន់ រតនៈ​ឧប្បល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០២០​ថា​៖ កិច្ចការ​មនុស្ស​ធ​ម៏​បែបនេះ​យើង​បាន​ដំណើការ​ជូនទៅ​ដល់ មន្ទីរ​ទាំង​១៥​រួមមាន​មន្ទីរ បរិស្ថាន រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង រតនគិរី កោះកុង តាកែវ បន្ទាយមានជ័យ កំពង់ធំ មណ្ឌលគិរី កំពត និង​ប៉ៃលិន​។​
លោកស្រី​បាន​បន្ដថា​៖ គោលនយោបាយ​គាំពារ​មន្ត្រីរាជការ​ក្រសួងបរិស្ថាន មាន​គោលការណ៍​ជួយឧបត្ថម្ភ​ដល់​មន្ត្រី​រៀប​អាពាហ៍ពិពាហ៍ មន្ត្រី​នារី​សម្រាល​បុត្រ មន្ត្រី​ទទួលមរណៈភាព មន្ត្រី​មាន​ជំងឺ និង​ជួប​គ្រោះថ្នាក់​ក្នុងពេល​បំពេញការងារ មន្ត្រី​មាន​ជីវភាព​ខ្វះខាត​
និវត្តន៍​ជន ការផ្តល់​អាហា​រូ​ករ​ណ៍​ដល់​មន្ត្រី និង​កូន​មន្ត្រី​មាន​ជីវភាព​ខ្វះខាត និង​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​សកម្មភាព សង្គម​ជាច្រើន​ទៀត​៕​

អត្ថបទដែលជាប់ទាក់ទង