ឃាត់ខ្លួនមនុស្ស ៥នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនព្រមទាំងដកហូតគ្រឿងញៀនមួយចំនួនធំ
ភ្នំពេញ ៖ មួយយប់ថ្ងៃទី២៧ ឈានចូលដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចេញល្បាត និងឃាត់ខ្លួនមនុស្ស ៥នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនព្រមទាំងដកហូតគ្រឿងញៀនមួយចំនួនធំ តាមបណ្ដាប៉ុស្ដិ៍មួយចំនួនក្នុងខណ្ឌឬស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានឲ្យដឹង នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា កម្លាំងនគរបាលរបស់លោកបានធ្វើការបង្ក្រាបបានជនសង្ស័យចំនួន៥ នាក់ ដែលឃាត់តាមបណ្ដាលប៉ុស្តិ៍នានាព្រមទាំងដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទី១ឃាត់នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣៖២០ទៀបភ្លឺ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មានឈ្មោះ យិន ឧត្តម ភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ២១១៦ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូច។
ជនសង្ស័យទី២ ឃាត់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១១៖ ៣០នាទី ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឈ្មោះ ថុល វិបុល ភេទប្រុសអាយុ៣៩ ឆ្នាំជនជាតិខ្មែរមានទីលំនៅ មិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។ សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់ធំល្មម។
ជនសង្ស័យទី៣ឃាត់នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣រសៀល ត្រង់ចំណុច ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ឈ្មោះ ណូ ម៉ា ហង្ស ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិ ឃ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច។
ជនសង្ស័យទី៤ ឃាត់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១១យប់ ត្រង់ចំណុច ផ្លូវជាតិលេខ៥ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានឈ្មោះ ទន វាសនា ភេទប្រុសអាយុ១៨ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ឃុំទំពាំងច្រង់ ស្រុកគីរីវង្ស ខេត្តតាកែវ។ មុខរបរមិនពិតប្រាកដ។សម្ភារៈដកហូតមានក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច។
ចំណែកជនសង្ស័យទី៥ ឃាត់នៅយប់ថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២០វេលាម៉ោង១០ និង៣០នាទី ត្រង់ចំណុចក្រុមទី១ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ មានឈ្មោះ ព្រំ ស៊ីថី ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ មុខរបរ មិនពិតប្រាក(មានសារធាតុញៀន)។ សំភារៈដកហូតមាន ក្រាមសថា្លចំនួន២ កញ្ចប់ថង់ធំល្មម។
បច្ចុប្បន្នជនសង្ស័យទាំង៥ឃាត់បណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕