ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គ​បណ្តុះបណ្តាល សមត្ថភាព និង​បច្ចេកទេស​គ្រូបង្វឹក​កម្រិត​បឋម​ដា​ក់ប​ញ្ជូ​ល​មេរៀន​សារធាតុ​ហាម​ឃាត​ក្នុង​កីឡា​

106

 

​ភ្នំពេញ​៖​វគ្គ​បណ្តុះបណ្តាល​សមត្ថ​ភាព បច្ចេកទេស និង​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប​មាន​រយៈពេល​៤​ថ្ងៃ​នៅ​សាលប្រជុំ​នាយកដ្ឋាន​សិស្ស​និស្សិត​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានដាក់​ប​ញ្ជូ​ល​មេរៀន​ពិសេស​សម្រាប់​សិក្ខាកាម​គឺ​សិក្សា​ពី​សារធាតុ​ហាម​ឃាត​ក្នុង​កីឡា​ជា​លើកដំបូង​ឲ្យ​សម​ស្របតាម​ស្តង់ដារ​ដើម្បី​ឈាន​ឆ្ពោះទៅ​កីឡា Sea Game ឆ្នាំ​២០២៣​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​
​លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​មានប្រសាសន៍ថា ក្រសួង និង​សហព័ន្ធ​ដាក់​ប​ញ្ជូ​ល​មេរៀន​សិក្សា​ពី​សារធាតុ​ហាម​ឃាត​ក្នុង​កីឡា​ដល់​គ្រូបង្វឹក​កម្រិត​បឋម​ដល់​គ្រូៗ​គ្រប់​បណ្តា​សមាគម​-​ក្លិប​ដើម្បី​ពង្រីក​ការយល់ដឹង​ខ្ពស់​ការប្រើប្រាស់​សារធាតុ​ទាំំ​ង​នោះ យើង​ត្រូវ​ផ្តល់​ចំណេះដឹង​សម្រាប់​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់ខ្ពស់​ទើប​ល្អប្រសើរ​។​
​លោក​បាន​បន្តថា រាល់​ការចេញ​ប្រកួត​លើក​ឆាក​ជាតិ និង​អន្តរជាតិ​គណៈកម្មការ​ប្រកួត និង​គណៈ​ក​ម្មាសារ​ធាតុ​ហាម​ឃាត​ក្នុង​កីឡា​(​ដូ​ពឹង​)​តែងតែ​ត្រួតពិនិត្យ​ដល់​កីឡាករ​-​កីឡាការិនី​ដែល​ទទួលបាន​មេដាយមាស ប្រាក់ និង​សំរិទ្ធ​ទៅលើ​សំណាក់ (​ទឹកនោម និង​ឈាម​) រក​សារធាតុ​ហាម​ឃាត​ក្នុង​កីឡា​សម្រាប់​ពួកគេ​។ ការងារ​ប្រយុទ្ធប្រឆាំង និង​ការប្រើប្រាស់​សារធាតុ​ដូ​ប៉ា​ក្នុង​វិស័យ​កីឡា​មាន​សំខាន់​ណាស់​សម្រាប់​ប្រដាល់​គុន​ខ្មែរ​។​
​មុននេះ​បន្តិច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ បង្រៀន​ដោយ លោក​រាជ សូ​ផែន (​មេរៀន បទបញ្ជា​គ្រប់គ្រង​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​) ។ សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នា​គ្រូឧទ្ទេស​នាម​ចំនួន​១០​រូប ពេលនេះ​មាន​ចំនួន ២៦​នាក់ ក្នុង​វគ្គ​នេះ​យើង​មាន​អគ្គនាយករង អគ្គនាយកដ្ឋាន​កីឡា ដូចជា​លោក ម៉ិ​ល កាដូ លោក អ៊ុក ឌី​រ៉ង់ លោក ធម្ម អង្គា​រ៉ា លោក ទុយ ប៊ុន​ឈឿន លោក រាជ សូ​ផែន លោក មាស សុខ​គ្រី លោក អ៊ុន ខេមរិន្ទ និង​លោក ឈិ​ត សារឹម​៕


អត្ថបទដែលជាប់ទាក់ទង