ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រសាសន៍​ផ្តាំផ្ញើ​របស់​អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ចាប់ផ្តើម​អនុវត្ត​ការងារ ប្រធាន​ក្រុមប្រឹក្សាឃុំ​ថ្មី មាន ៩​ចំណុច​

79

​ព្រះសីហនុ ៖ ប្រសាសន៍​ផ្តាំផ្ញើ​របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​ចាប់ផ្តើម​អនុវត្ត​ការងារ ប្រធាន​ក្រុមប្រឹក្សាឃុំ​ថ្មី មាន ៩​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖
១.​ប្រធាន​ក្រុមប្រឹក្សាឃុំ​ថ្មី ត្រូវមាន​ស្វ័យភាព​ក្នុងការ​ដឹកនាំ គ្រប់គ្រង​ការអភិវឌ្ឍ មូលដ្ឋាន​ក៏ពិតមែន តែ​ក្រុមប្រឹក្សាឃុំ ក៏​ជា​ផ្នែក​មួយ​នៃ​អំណាច​ប្រតិបត្តិ​របស់​រដ្ឋ​មានន័យថា ក្រុមប្រឹក្សាឃុំ ត្រូវអនុវត្ត​តាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​នានា​ដែលមាន​ជា​ធរមាន ជាពិសេស ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ ។ ទន្ទឹម​នោះ ប្រធាន​ក្រុមប្រឹក្សាឃុំ​ថ្មី ត្រូវ​បន្ត​និរន្តរភាព​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​នៅ តាម​ភូមិ​នីមួយៗ​របស់ខ្លួន ដែលមាន​មេភូមិ​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ភូមិ និង​ជា​ខ្សែរយៈ​ចម្បង​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​រវាង​ភូមិ និង​ក្រុមប្រឹក្សាឃុំ ។
២.​កិច្ចការ​បន្ត​គឺ ប្រធាន​ក្រុមប្រឹក្សាឃុំ​ថ្មី​ត្រូវ​ប្រជុំគ្នា​ដើម្បី​ពិនិត្យមើល​គម្រោង អភិវឌ្ឍ​និង​គម្រោង​សេវាកម្ម​នានា​ដែល​នៅ​សេសសល់​ពី​អាណត្តិ​មុន ។ ក្នុងករណី​ពិនិត្យ ឃើញ មាន​គម្រោង​មូលនិធិ​ឃុំ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្នែក​សេវាកម្ម ដែល​បានធ្វើ លទ្ធកម្ម​រួចហើយ តែ​មិនទាន់បាន​អនុវត្ត ឬ​បានធ្វើ​លទ្ធកម្ម​រួចហើយ ហើយ​កំពុងតែ​អនុវត្ត ឬ​កំពុង​ស្ថិតក្នុង​កិច្ចសន្យា ក្រុមប្រឹក្សាឃុំ ត្រូវ​ទទួលខុស​ត្រូវអនុវត្ត​បន្ត​គម្រោង​ទាំងនោះ រហូតដល់​បញ្ចប់ ។
៣.​ក្រុមប្រឹក្សាឃុំ​ត្រូវ​បន្ត​អនុវត្ត​ថវិកា និង​គម្រោង អភិវឌ្ឍ​ដែល​បានសម្រេច​ដោយ ក្រុម ប្រឹក្សា​ឃុំ​មុន​។ ដូច្នេះ​ក្រុមប្រឹក្សា​ថ្មី ត្រូវ​រៀបចំ​បែបបទ​ស្នើសុំ​តម្កល់​គំរូ​ហត្ថលេខា​ឡើង វិញ​នៅ​រតនាគារ និង​ធនាគារ​ដែលមាន​គណនី​របស់​ឃុំ​។
៤.​ពិនិត្យឡើងវិញ​អំពី​សមាសភាព​គណៈ ក​ម្មា​ធិ​ការ ឬ​គណៈកម្មការ​នានា​របស់​ក្រុម ប្រឹក្សា​ឃុំ​មុន ដើម្បី​ធ្វើការ​កែសម្រួល​ទៅតាម​សមាស ភាព និង​តម្រូវការ​នៃ​ក្រុមប្រឹក្សាឃុំ​។
៥. ក្រុមប្រឹក្សាឃុំ ត្រូវ​បន្ត​អនុវត្ត​ដីកា សេចក្ដី សម្រេច និង​លិខិតបទដ្ឋាន​នានា របស់ ក្រុម ប្រឹក្សា​ឃុំ​មុន​ដែល​បានសម្រេច​កន្លង​មកឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ប្រសិន បើ​ពុំមាន​ដីកា សេចក្ដីសម្រេច និង​លិខិតបទដ្ឋាន​ថ្មី​ណា​មក​ជំនួស​ទេនោះ ។
៦.​ដោយ​ផ្អែកលើ​ផែនការ​អភិវឌ្ឍ​របស់​ក្រុម ប្រឹក្សា​ឃុំ​ចាស់ ក្រុមប្រឹក្សាឃុំ​ថ្មី ត្រូវ​ត្រៀម រៀប ចំ​អនុវត្ត​បន្ត​នូវ​ផែនការ​អភិវឌ្ឍ និង​កម្មវិធី​វិ​និ យោគ​បី​ឆ្នាំ​រំកិល​របស់ខ្លួន​ឱ្យ​ស្របតាម​នីតិវិធី ។​
៧.​លើសពីនេះ​ទៀត ក្រុមប្រឹក្សាឃុំ ក៏ត្រូវ​យក ចិត្ត​ទុកដាក់ និង​លើកកម្ពស់ គណនេយ្យភាព​និង​តម្លាភាព​នៅក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន​ជាប្រចាំ ។ គណនេយ្យភាព និង​តម្លាភាព​គឺជា​កត្តា​ដ៏​គន្លឹះ​នៅក្នុង​អភិបាលកិច្ច​ល្អ ដើម្បី​ឆ្លុះ បញ្ចាំង​នូវ​ភាព​សុចរិត និង​ភាពត្រឹមត្រូវ​ប្រាកដ ប្រជា​នៅក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍ ការ អនុវត្ត​ថវិកា និង​ការ ចាត់ចែង​ការងារ​នានា ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សាឃុំ ។
៨.​ផ្អែក​តាមច្បាប់​ស្ដីពី​ការប្រឆាំង​អំពើ​ពុក រលួយ សមាជិក​ក្រុមប្រឹក្សាឃុំ ទាំងអស់ មាន​កាតព្វកិច្ច​ត្រូវ ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។
៩.​ចំណុច​ចុង​ក្រោយនេះ គឺ​ក្រុមប្រឹក្សាឃុំ​ទាំង អស់ ត្រូវ​បន្ត​និង​រក្សា​ឱ្យបាន​នូវ វប្បធម៌​សាម គ្គី​ភាព​សម្របសម្រួល មិន​បែងចែក​និន្នាការ​នយោបាយ និង​ស្ថានភាព​ក្នុង សង្គម ដោយ​ខិតខំ​លើកកម្ពស់​ការចូលរួម​បំពេញការងារ​ជា​ក្រុម​ក្នុងចំណោម​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​ទាំង អស់ ដើម្បី​ធ្វើជា​តំណាងឱ្យ​សាមគ្គីភាព​ក្នុង ចំណោម​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ឃុំ និង​ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ជាម ហុ​ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ និង​ទទួល ស្គាល់​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ មេឃុំ ជំទប់​ទី​១ ជំ​នប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សាឃុំ នៃ​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក​អភិបាលរង​ខេត្ត អភិបាលស្រុក ប្រធាន​មន្ទីរ​-​អង្គភាព សមាជិក​ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ បុគ្គលិក​រដ្ឋបាល​ឃុំ មេភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ តំណាង​អង្គការ​សង្គម​ស៊ីវិល ដៃគូរ​អភិវឌ្ឍ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាច្រើនរូប​ផងដែរ ។​
​ក្នុងឱកាស​ឱកាស​នោះ ឯកឧត្តម គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ប្រធាន​ក្រុមប្រឹក្សាឃុំ សមាជិក​ក្រុម ប្រឹក្សា​ឃុំ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី កម្លាំងកាយ​ចិត្ត អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​សម្រាប់​ជា ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ហើយ​សមិទ្ធ ផល ទាំងនោះ គឺជា​មូលដ្ឋាន សម្រាប់​ក្រុមប្រឹក្សាឃុំ បន្ត​ពង្រីកពង្រឹង​ថែមទៀត​ដើម្បី​អភិវឌ្ឍ​ឃុំ ភូមិ​របស់ខ្លួន ។ ជាមួយគ្នានេះ ឯកឧត្ដម​សូម​ស្វាគមន៍ និង​អបអរសាទរ ចំពោះ លោក ជួប បាន ប្រធាន​ក្រុមប្រឹក្សាឃុំ និង​ជា​មេឃុំ​ទឹកថ្លា លោក សឹម អេ​ល ជំទប់​ទី​១ លោកស្រី ហុ ទាន ជំទប់​ទី​២ និង​លោក តេះ ហា​លីម សមាជិក​ក្រុមប្រឹក្សាឃុំ​ទឹកថ្លា ដែល​ត្រូវបាន​ទទួលស្គាល់​ស្រប តាម​ប្រកា​សលេខ ២៨២៦ ប្រក​. ចុះ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ ២០២០ របស់​ក្រសួងមហាផ្ទៃ​ត្រូវអនុវត្ត​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ចែកជា​ធរមាន និង​សូម​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​សម្ដេច​អគ្គមហាសេនា​ប​តិ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ” និង​បាវចនា​ពីរ​គឺ ” កែទម្រង់​ខាងក្នុង ” និង ” បង្កើត​មិត្ត​ខាងក្រៅ ” ដោយ​សា្មរ​តី​ឯករាជ្យ​។​
​ជាមួយគ្នានេះ​ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ​ពី​ការអនុវត្ត​កម្មវិធី «​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ កូ​វីដ​-១៩» របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង