ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក យី វាសនា​៖​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នឹង​បណ្តុះបណ្តាល​ឲ្យ​អត្ត​ព​លិ​ក​ជនពិការ​ជំនាញ​ដល់​៣៥០ នា​ឆ្នាំ​២០២៣

114

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ CADA និង​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បានរៀបចំ​សិក្ខាសាលា ប្រឆាំង ដូ​ប៉ា​/​ដូ​ពិ​ង រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​២៩​ដល់​៣០ កក្កដា ឆ្នាំ​២០២០ មាន​សិក្ខាកាម​៥០​នាក់ ជាម​ន្ត្រី វេជ្ជបណ្ឌិត គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា គ្រូបង្វឹក និង​អត្ត​ពលិកម​ក​ពី​៩​ប្រភេទ​កីឡា​នៅ​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​តេ​ជោ​សែន ។​
​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​មានប្រសាសន៍ថា ឆ្ពោះទៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ សម្រាប់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដោយ​យើង​ត្រូវ​បណ្តុះបណ្តាល​ធនធាន​ក្នុងស្រុក​រួមមាន​អាជ្ញាកណ្តាល គ្រូបង្វឹក ក្រុមគ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​ដើម្បី​ជួយ​ដល់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​ឲ្យ​ទទួលបាន​ជោគជ័យ​។
​លោក​បាន​បន្តថា លោក​បាន​ជួប​ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ី និង​សហព័ន្ធ​កីឡា​ជនពិការ​ពិភពលោក​តាម​អន​ឡាញ​ដើម្បី​ជួយ​បង្ហាត់បង្រៀន​រក​ធនធាន​បច្ចេកទេស​ក្នុង​ស្រុ​ក្នុងការ​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ដូច្នេះ​យើង​នឹង​កាត់បន្ថយ​អាជ្ញាកណ្តាល​អន្តរជាតិ​បាន​មួយចំនួន​ថែមទៀត​។​សព្វថ្ងៃនេះ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុ​ជាមាន​កីឡាករ​-​កីឡាការិនី​ជនពិការ​ជំនាញ​ចំនួន​១២៥​នាក់​ត្រៀម​ដណ្តើម​មេដាយ​ជូន​ជាតិ​។​
​លោក​អគ្គលេខា​បាន​បន្ថែមទៀតថា ក្នុងនាម​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣​ត្រូវ​បណ្តុះបណ្តាល​ឲ្យ​កីឡាករ​-​កីឡាការិនី​ជនពិការ​ជំនាញ​ចំនួន​៣៥០​ឲ្យ​ដូច​បណ្តាល​ប្រទេស​ដទៃ​ដូចជា​ម៉ាឡេស៊ី ថៃ និង​វៀតណាម​មាន​កីឡាករ​-​កីឡាការិនី​ជនពិការ​ជំនាញ​ចំនួន​ពី​៤០០​ទៅ​៥០០​នាក់​ឯណោះ​៕

អត្ថបទដែលជាប់ទាក់ទង