លោក វ៉ាត់ ចំរើន ៖ម្ចាស់ផ្ទះ SEA GAMES ២០២១វៀតណាម ដាក់ប្រភេទកីឡាអូឡាំពិកច្រើនបំផុត
ភ្នំពេញ៖លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣នារសៀលថ្ងៃទី២៨ កក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិត្រៀមចូលរួមព្រឹតិ្ត
ការណ៍ប្រកួតកីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) មានប្រសាសន៍ថា ការប្រកួត SEA GAMES លើកទី៣១ ពិធីបើកជាផ្លូវការថ្ងៃទី ២១ វិច្ឆិកាដល់២ ខែធ្នូ ឆ្នាំ២០២១ ក្នុងថ្ងៃបិទការប្រកួតកម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣។
ការប្រកួតធ្វើនៅទីក្រុងហាណូយ និងខេត្តមួយចំនួនទៀត នៅជុំវិញទីក្រុង ដែលម្ចាស់ផ្ទះ វៀតណាម បានរៀបចំ ៣៦ប្រភេទកីឡា ៤៥០វិញ្ញាសា ដាក់នូវបញ្ជីឈ្មោះដំបូងសម្រេចជាឯកតោភាគី និងបានដាក់មកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ត្រួតពិនិត្យ។អ្វីដែលជាបញ្ហា
សំខាន់នោះគឺសហព័ន្ធជាតិត្រូវផ្ដល់ដំណឹងដល់កីឡាករ-កីឡាការិនីក្រៅប្រទេស ឬកំពុងហាត់នៅក្រៅប្រទេសឲ្យពួកគេបានដឹង។
សម្រាប់កម្ពុជាមាន៨ប្រភេទកីឡាដែលមានសក្តានុពលខ្លាំង ក្នុងការឈានទៅដណ្តើមមេដាយរួមមានតេក្វាន់ដូ ប៉េតង់ គុនខ្មែរ វាយកូនបាល់ ប្រដាល់សកល វ៉ូវីណាម សីដក់ និងចំបាប់។ ជាមួយគ្នានោះកិច្ចប្រជុំក៏បានអំពាវនាវឲ្យសហព័ន្ធកីឡាជាតិនានា រៀបចំក្រុម SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាក្រុមពិសេស ក្នុងស្មារតីឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់អាទិភាពឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន៕