នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន ២នាក់ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០១ នឹង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់ នៅចំណុចក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EB4811177 (គ្មានសារធាតុញៀន) , ទី២-ឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EE3692595 (គ្មានសារធាតុញៀន)។
ជនរងគ្រោះ០៣នាក់ ទី១-ឈ្មោះ HE LANG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន), ទី២-ឈ្មោះ YANG XUELIN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន), ទី៣-ឈ្មោះ LISHIJIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)។
សម្ភារបាត់បងៈ លុយដុល្លា២០០០០០យ័ន,សម្ភារបន្សល់ទុក ខ្នោះដៃ០៥គូ, ម៉ាសបិទមុខ២, ដំបងឆក់២, កាំបិតចុងស្រួច១, ដំបងរលាស់១, ស្កុត១ដុំ, លិខិតឆ្លងដែន៤ក្បាល, ទូរស័ព្ទដៃ១០គ្រឿង, ប្រដាប់កោពុកម៉ាត់២គ្រឿង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕