ម្សិលម៉ិញ មានមនុស្សជាង៥០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ភ្នំពេញ៖ កាលពីម្សិលម៉ិញថ្ងៃ៣០ កក្កដានេះ មានមនុស្សជាង៥០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ក្រោយពីពួកគាត់ចុះពីយន្តហោះ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
មន្ត្រីដែលបំរើកាេងារលើវិស័យនេះបានអោយដឹងថា៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្ងៃទី៣០/០៧/២០២០នេះ មានយន្តហោះដឹកអ្នកដំណើរចំនួន០៧ជើង ក្នុងនោះមានមកពី ៖ប្រទេសវៀតណាម(ហូជីមិញ)០១ជើង។ ប្រទេសចិន០២ជើង។ប្រទេសថៃ ០១ជើង។ ប្រទេសហ្វីលីពីន០១ជើង។
ប្រទេសម៉ាឡេសុី០១ជើង នឹងក្នុងស្រុក០១ជើង។ចំនួនមនុស្សសរុប៥០៥នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ៕