ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៣១កក្កដានេះ មនុស្សជិត៤០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

101

ភ្នំពេញ៖ សម្រាប់ថ្ងៃ៣១ កក្កដាម្សិលម៉ិញនេះ មានយន្តហោះដឹកអ្នកដំណើរចំនួន៦ជើង បានចុះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានអ្នកជិះជិត៤០០នាក់ ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។

  មន្ត្រីដែលបំរើកាេងារលើវិស័យនេះបានអោយដឹងថា៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០នេះ មានយន្តហោះដឹកអ្នកដំណើរចំនួន៦ជើង ក្នុងនោះមានមកពី ប្រទេសមីយ៉ាន់ម៉ា១ជើង។ប្រទេសម៉ាឡេសុី១ជើង។ ប្រទេសហ្វីលីពីន១ជើង។ ប្រទេសកូរ៉េខាងត្បូង២ជើង នឹងក្នងស្រុក១ជើង ដែលមានចំនួនមនុស្សសរុបចំនួន ៣៧៧នាក់ ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល

     គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។អ្នកដែលរកឃើញថា បានឆ្លងជំងឺកូវីដ១៩ថ្មីនេះ មាន បុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់និង៤នាក់ទៀតជាបុរសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន៕

 

អត្ថបទដែលជាប់ទាក់ទង