ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០​កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ជាង​២,៦៨៩,៦៨៥​តោន​

157

 

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់ថា កម្ពុជា​បាន នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​បរិមាណ ២,៦៨៩,៦៨៥​តោន ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ ។​
លោក​រដ្ឋមន្ត្រី វេ​ង សាខុន បញ្ជាក់​បន្ថែមទៀតថា បរិមាណ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម​នេះ គឺ​ត្រូវបាន​គត់​ត្រា​ផ្លូវការ ដែល​ឆ្លងកាត់​ការត្រួតពិនិត្យ​ភូតគាម​អនាម័យ ដោយ​មិនទាន់​គិតពី​ការនាំចេញ​ក្រៅផ្លូវការ ដូចជា​ស្រូវ​ជាង​១​លាន​តោន ទៅកាន់​ប្រទេស​វៀតណាម​នោះទេ​។​
លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាកថា ផលិតផល​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ដែល​នាំ​ចេញទៅ​ក្រៅប្រទេស នៅ​រយៈ ពេល​៧​ខែ​នេះ​រួមមាន​៖​អង្ករ​នាំចេញ​បាន​ជិត​៤៣​ម៉ឺន​តោន​, ដំឡូង​មី​ជាង​១.៥​លាន​តោន​, គ្រាប់ស្វាយចន្ទី ជិត​២០​ម៉ឺន​តោន​, គ្រាប់ពោត​ជាង​១៤​ម៉ឺន​តោន​,​ចេក​ស្រស់​ជិត​១៧​ម៉ឺន​តោន​, ផ្លែស្វាយ​ជិត​៥​ម៉ឺន​តោន​, ដូងប្រេង​ជាង​៣​ម៉ឺន​តោន​, ម្ទេស​ស្រស់​ជាង​៤​ម៉ឺន​តោន និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​។​
សូមបញ្ជាក់ថា ទីផ្សារ​កសិផល​របស់​កម្ពុជា មានដូចជា​៖ ចិន ថៃ វៀតណាម ឥណ្ឌា អឺរ៉ុប ជប៉ុន រុស្ស៊ី អូស្ត្រាលី បារាំង​ ​និង​ប្រទេស​មួយចំនួនទៀត​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង