បុរសម្នាក់បន្ទាប់ពីបំផ្លាញទ្រព្យសម្បត្តីគ្រួសារ ឈានដល់លួចម៉ូតូអ្នកដទៃ ព្រោះញៀនល្បែង
ភ្នំពេញ ៖ បុរសម្នាក់ ភ័យខ្លាចប្រពន្ធសួរដេញដោលរឿង បាត់លុយជាង២ពាន់ដុល្លារ ព្រោះចាញ់ល្បែង ក៏បែកគំនិតជិះរថយន្តទៅលួចម៉ូតូរបស់អ្នកជិតខាងបានសំរេច តែនារីរងគ្រោះតាមចាប់បានមកវិញ តាមរយម៉ូតូមានភ្ជាប់ប្រពន្ធ GPS ។ ហេតុការកើតឡើង កាលវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ៩៥ ផ្ទះជួលលេខ៨៨ E1 ស្ថិតភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
បុរសចាញ់ល្បែង ឈ្មោះ ឈន ប៊ុនថា អាយុ ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមនឃាត់ខ្លួនពីបទលួចម៉ូតូ ។
ជនរងគ្រោះឈ្មោះ លឹម លីយ៉ា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលនៅផ្ទះកើតហេតុខាងលើនៅជាន់ទី១ ជាម្ចាស់ម៉ូតូម៉ាកZOOMER-X ។
លោក ហុង ចាន់ថេង នាយប៉ុស្តិ៍រដ្ឋបាលបឹងត្របែក បានអោយដឹងថា កាលវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២០ ជិះរថយន្តម៉ាកនីសសាន់របស់ក្រុមហ៊ុនឯកជនមកឈប់នៅក្រោមផ្ទះរងគ្រោះ (ក៏ជាផ្ទះជួលខ្លួនផងដែរ) ហើយរងចាំមើលយូរដែរ អត់ឃើញជនរងគ្រោះមកជិះម៉ូតូសំរេចចិត្តហៅជាងមកធ្វើសោរម៉ូតូ ដោយកុហកជាងសោថា បាត់សោរ ក្រោយពីលួចបានហើយគោលបំណងយកទៅលក់ដើម្បីយកលុយអោយប្រពន្ធដែលបានដកលុយក្នុងកុងធានាគារចំនួន២ពាន់ដុល្លាយកទៅលេងល្បែងចាញ់អស់ ។ ក្រោយពីជិះពេញក្នុងក្រុងភ្នំពេញ អត់មានអ្នកទិញដោយម៉ូតូអត់ឯកសារផង ខ្លួនក៏មិនធ្លាប់ប្រព្រឹត្តចោរលួចដែរ ដោយទល់ច្រកពេកក៏បន្តដំណើរជិះរហូតដល់យប់ម៉ោង៧និង៣០នាទីយប់ ក៏ម្ចាស់ម៉ូតូ និងគ្រួសារមកចាប់ខ្លួន នៅមុខណាហ្គាវើល ប្រគល់អោយនគរបាលតែម្ដងទៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើ នគរបាលសាកសួរនាំ និងទទួលស្គាល់សារភាពខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដ និងដកហូតសម្ភារវត្ថុតាងម៉ូតូម៉ាក ZOOMER-X ពណ៍ស ពាក់ស្លាកលេខ សៀមរាម 1B-4131 ប្រគល់អោយនិស្សិតស្រីជាម្ចាស់ប្រើប្រាស់បណ្ដោះអាសន្នសិន ។ ចំណែកជនសង្ស័យកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕