ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅព្រលប់និងយប់ថ្ងៃ០២សីហានេះ គណះបញ្ចារការឯកភាពខណ្ឌទួលគោក បានចុះបិទទីតាំងបង្គប់KTV ៣ទីតាំងនៅខណ្ឌទួលគោក

101

ភ្នំពេញ៖ គណះបញ្ចាការឯកភាពខណ្ឌទួលគោកបានចុះបិតទីតាំងបង្គប់KTVចំនួន៣ទីតាំង ក្រោយពីចុះពិនិត្យនិងរកឃើញថា ទីតាំងទាំងនេះលួចបើកអាជីវកម្មKTVមិនគោរពទៅតាមការនែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការផ្លាស់ប្តូរពី KTV ទៅជាភោជនីយដ្ឋានវិញនោះ

    ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីព្រលប់និងយប់ថ្ងៃទី០២ សីហានេះ ដោយមានការបញ្ចារផ្ទាល់ពីលោកឯកឃុនដឿនអភិបាលខណ្ឌទួលគោកនិងមន្រ្តីសាលាខណ្ឌ រួមទាំងលោកចៅសង្កាត់ ផ្សារដេប៉ូទី១  ចៅសង្កាត់ផ្សារដើមគរ និងចៅសង្កាត់ បឹងកក់២និងរួមទាំងលោកមេប៉ុស្តិ៍ទាំងបី៣ផងដែរ។

  ចំពោះទីតាំងទាំងាំង៣ដែលអាជ្ញាធរចុះបិទអាជីវកម្មនេះរួមមាន ខារ៉ាអូខេ​Wនៅផ្លូវ២៣០ សង្កាត់ផ្សារដើមគរ , ខារ៉ាអូខេ​private ផ្លូវ២០៦ សង្កាត់ផ្សារដេប៉ូទី១ និងខារ៉ាអូខេសំរឹទ្ធពេជ្រ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

  ក្នុងប្រតិបត្តការណ៍នោះ អាជ្ញាធរខណ្ឌក៏បានចុះនែនាំពន្យល់អោយម្ចាស់អាជីវកម្ម សុំច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបានកែប្រែអាជីវកម្មKTV ខារ៉ាអូខេ ទៅជាភោជនីយដ្ឋានវិញ និងត្រូវធ្វើអនាម័យជាប្រចាំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ១៩ទាំងអស់គ្នា។

   គួរបញ្ជាក់ថា កាលដើមខែកក្តដា២០២០កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយដោយអនុញ្ញាតអោយម្ចាស់ អាជីវកម្ម ក្លឹប កម្សាន្ត និង ខារ៉ាអូខេ ទាំងអស់ នៅ រាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយទៅជាភោជនីយដ្ឋាន វិញ ក្រោយពីចេញសេចក្តីជូនដំណឹងនេះ គេបានឃើញម្ចាស់អាជីវកម្ម ក្លឹប កម្សាន្តនិង ខារ៉ាអូខេ មួយចំនួនមានការភណ្ឌ័ច្រឡំ និងមួយចំនួនទៀតបន្លំលួចបើកតែម្តង ។ជាក់ស្តែងនៅប្រលប់និងយប់ថ្ងៃទី០២សីហានេះ អាជ្ញាធរខណ្ឌទួលគោកបានដឹងយកនាំកម្លាំង ចំណុះអោយគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេចំនួន ៣កន្លែង ហើយបានឃើញថាទាំង៣ បានលួចបើកអាជីវកម្មខារ៉ាអូខេទើបអាជ្ញាធរសម្រេចបិទតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង