អ្នកគ្រប់គ្រងនៅពុទ្ធគីរីកម្ពុជា ត្រូវគណៈសម្តេចសង្ឃនាយកចាប់ផ្សឹក
តាកែវ៖អ្នកគ្រប់គ្រងនៅពុទ្ធគីរីកម្ពុជា ត្រូវបានគណៈសម្តេចសង្ឃនាយកចាប់ផ្សឹក នឹងដោះដូរព្រះសង្ឃ និងគណៈកម្មការអាចារ្យនៅទីនោះចេញទាំងអស់ ហើយផ្លាស់ប្តូរព្រះសង្ឃនិងអាចារ្យថ្មីមកជំនួស ជាបណ្តោះអាសន្ន ។
មួយរយៈពេលកន្លងមកនេះក្នុងឆ្នាំ២០២០ យើងសង្កេតឃើញថាវិស័យពុទ្ធចក្រនៅក្នុងខេត្តតាកែវ ហាក់បីដូចជាលេចឮដំណឹងមិនសូវល្អជាច្រើន ទៅលើព្រះសង្ឃដែលកំពុងមានឈ្មោះល្បីល្បាញ ទាំងក្នុងស្រុកនឹងក្រៅស្រុកជាច្រើនករណី ខណៈដែលនូវពេលថ្មីៗនេះគឺមានរឿងអាស្រូវលោក ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ។
ពាក់ព័ន្ធនឹងសារសំឡេងសារសងស្នេហាគ្នាជាមួយនារីភេទ ក្រោយមកក៏មានរឿងផ្លាស់ប្តូរអនុគណស្រុកត្រាំកក់ ដោយមិនមានមូលហេតុបង្ហាញច្បាស់លាស់ មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែលោកសង្ឃព្រះនាម កែវ កក្កដា ដែលជាស្ថាបនិក ក្នុងការគៀងគររកសប្បុរសជនញាតិញោមជិតឆ្ងាយ មកក៏សាងតំបន់ពុទ្ធគីរីកម្ពុជា មានភាពល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវបានគណៈសង្ឃនាយកសម្តេចសង្ឃចាប់ផ្សឹក និងប្រកាសប្តូរអ្នកគ្រប់គ្រងពុទ្ធគីរីកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានពាក្យអាចាមអារ៉ាមខ្លះពាក់ព័ន្ធនិងលុយកាក់ រីឯប្រធានមន្ទីរធម្មការសាសនាខេត្តតាកែវ ថាមកពីលោក បានសែបមេធុន «រួមសង្វាស់»មានប្រពន្ធកូន ទើបគណៈសង្ឃនាយកសម្រេចចាប់ផ្សឹកភ្លាម និងប្រគល់ឲ្យមន្ត្រីសង្ឃថ្នាក់ខេត្ត និងមន្ត្រីសង្ឃមានចំណាត់ការក្នុងការដាក់ព្រះសង្ឃឲ្យនៅគ្រប់គ្រងពុទ្ធគីរីកម្ពុជា ជាបណ្តោះអាស្ននសិន ។
សូមបញ្ជាក់ផងដែរថា បើសម្តីរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នករស់នៅប្រកបរបររកស៊ីនៅតំបន់ពុទ្ធគីរីកម្ពុជា គឺបានសម្តែងនៅទឹកចិត្តសោកស្តាយព្រះសង្ឃ កែវ កក្កដា ជាខ្លាំងព្រោះគាត់ជាស្ថាបនិកកសាងតំបន់ពុទ្ធគីរីកម្ពុជានេះ ឡើងធ្វើឲ្យមានភាពល្បីល្បាញ ថែមទាំងជួយជំរុញសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ រស់នៅទីនោះមានជីវភាពធូរធារ ចេះរកស៊ីដើម្បីបានកម្រៃខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ ។
ប្រជាពលរដ្ឋខាងលើនិយាយទាំងទឹកមុខនឹករលឹកថា ពីមុនតំបន់នេះចង់មកដល់ជិះរទេះគោ ទើបមកដល់បាន តែក្រោយមានការកសាងពុទ្ធគីរីកម្ពុជា ដោយលោក កែវ កក្កដា គឺធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ មានផ្លូវកៅស៊ូ មានភ្លើងអគ្គិសនី នឹងបានប្រែក្លាយទៅជារមណីយដ្ឋានបែបពុទ្ធសាសនាថែមទៀត ធ្វើឲ្យមានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាធ្វើបុណ្យកោសល្យ រួចពិសាអាហារនៅតាមកញ្ចុះនៅទីនោះ ៕