ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន​ឡើង​ទួល​មិន​រួច​ ថយក្រោយ​បណ្ដាល អោយ​កិន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​

119

 

​ខេត្ត​ប៉ៃលិន​៖ នៅ​ថ្ងៃអាទិត្យ​ទី​០២ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង ១០​និង​១០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ១​លើក​ដោយ​រថយន្តបុក​ជាមួយ​ម៉ូតូ​នៅត្រង់ចំណុច​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​បណ្តាលអោយមាន​មនុស្ស (​ស្លាប់​០១​នាក់​)​ខូចខាត​រថយន្ត​០២​គ្រឿង ។​
​អ្នកបើកបរ​រថយន្ត​ឈ្មោះ អុល អុ​ី ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​កកោះ សង្កាត់​ដូន​យ៉យ ក្រុង​ឈួ​ក ខេត្តកំពត (​រត់គេចខ្លួន​)​រថយន្ត​ម៉ាក​Hyundai ពណ៌​ស ផលិត​ឆ្នាំ​1995 ពាក់​ផ្លាកលេខ 3A-1506 កំពង់ចាម (​ខូចខាត​ធ្ងន់​) ។​
​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ឃុន លីន ភេទ​ស្រី អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ រស់នៅ​ភូមិ​ក្រចាប់​ក្រោម​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​(​ស្លាប់​នៅនឹងកន្លែង​)​។ បើកបរ​ម៉ូតូ​ម៉ាក Honda dream ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ 1AD-0189 បាត់ដំបង (​ខូច​ខាត់​ធ្ងន់​) ពាក់មួក​សុវត្ថិភាព ។​
​មូលហេតុ​៖​ឡាន​ឡើង​ទួល​មិន​រួច​ថយក្រោយ​បណ្ដាលអោយ​កិន​មនុស្ស​ស្លាប់​នៅនឹងកន្លែង​។​

អត្ថបទដែលជាប់ទាក់ទង