អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ អូប្រឡាយ និងបញ្ជាឲ្យដោះស្រាយភ្លាមៗ នៅបញ្ហាប្រឈមចំពោះមុខ ជូនបងប្រជាពលរដ្ឋ ខណៈអាកាសធាតុមានភ្លៀងធ្លាក់ច្រើន
- ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ អូប្រឡាយ និងបញ្ជាឲ្យដោះស្រាយភ្លាមៗ នៅបញ្ហាប្រឈមចំពោះមុខ ជូនបងប្រជាពលរដ្ឋ ខណៈអាកាសធាតុមានភ្លៀងធ្លាក់ច្រើន។
ក្រោយពីអាកាសធាតុ មានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រយៈពេល២ថ្ងៃមកហើយ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាព អូប្រឡាយ ពីចំនុច LV នៅក្រុងព្រះសីហនុ ដល់ស្ពានអាច់មឹក និងបានណែនាំឲ្យមន្ត្រីជំនាញ ដោះស្រាយភ្លាមៗ នៅបញ្ហាប្រឈមមួយចំនួន ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងបានឲ្យមន្ត្រីជំនាញ ចុះធ្វើការកាយបន្ថែម នៅកន្លែងមានការប្រឈម ដើម្បីឲ្យទឹកមានហូរលឿន បញ្ជៀសការលិចលង់ ។
ឯកឧត្តម បានបញ្ជាក់តាមផេករបស់ឯកឧត្តមថា មិនបានសន្យាថា ទឹកឈប់លិចក្រុងព្រះសីហនុ នោះទេ តែបានដឹកនាំមន្ត្រីជំនាញ អជ្ញាធរ គ្រប់ថ្នាក់ ប្រឹងប្រែងកាយស្ដារ ទៅតាមលទ្ធភាព និង សមត្ថភាព ទាំងកំលាំង និង ថវិការ ប៉ុណ្ណោះ ឯកឧត្តមក៏បានថ្លែងអំ អរគុណមតិទាំងឡាយ ។