គោលបំណងរបស់សម្តេចតេជោ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺសុខសន្តិភាព និងជីវភាពរស់នៅរុងរឿងគ្រប់ៗគ្នា
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការលំបាកកំឡុងពេលការរីករាលជំងឺកូវីដ-១៩ របស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀតចំនួន១៨៩ គ្រួសារ មកពីស្រុកភ្នំក្រវ៉ាញ និងក្រុងពោធិ៍សាត់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យនៅខេត្តពោធិ៍សាត់នេះ គឺជាលេីកទី២ ដែលអាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ចែកជូនដល់ជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត សរុបប្រមាណ ៩២០ គ្រួសារ ក្នុងគោលដៅចូលរួមជួយសម្រួលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងកំឡុងពេលរីករាលដាលជម្ងឺកូវីដ-១៩។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត។ ឯកឧត្តម បន្តទៀតថា គោលបំណងរបស់សម្តេចតេជោ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺសុខសន្តិភាព និងជីវភាពរស់នៅរុងរឿងគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមាន ពិការភាពទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់នូវបេះដូង សេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ចំពោះក្រុមគ្រួសារ ដែលបេសកកម្មទាំងនេះ គឺជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកម្ពស់ជីវភាពរស់នៅ ការលេីកទឹកចិត្ត និងការផ្តល់សុភមង្គលក្នុងគ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះបងប្អូនពិការភាព ដែលបានខិតខំប្រឹងប្រែង និងជាឈរជាបង្គោលយ៉ាងរឹងមាំចំពោះគ្រួសារ ដែលនេះបានសរបញ្ជាក់ឲ្យឃេីញថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានបម្រើសេវាសាធារណៈគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់បងប្អូនជនពិការភាពនៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ក្នុងកំឡុងពេលការរីករាលដាលនៃជំងឺ COVID-19 ។
ពិធីនេះ រៀបចំឡើងដោយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ គោលបំណងរបស់សម្តេចតេជោ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺសុខសន្តិភាព និងជីវភាពរស់នៅរុងរឿងគ្រប់ៗគ្នា។
(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការលំបាកកំឡុងពេលការរីករាលជំងឺកូវីដ-១៩ របស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀតចំនួន១៨៩ គ្រួសារ មកពីស្រុកភ្នំក្រវ៉ាញ និងក្រុងពោធិ៍សាត់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ពិធីផ្តល់ស្បៀងអាហារ និងសម្ភារអនាម័យនៅខេត្តពោធិ៍សាត់នេះ គឺជាលេីកទី២ ដែលអាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ចែកជូនដល់ជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត សរុបប្រមាណ ៩២០ គ្រួសារ ក្នុងគោលដៅចូលរួមជួយសម្រួលបន្ទុកដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងកំឡុងពេលរីករាលដាលជម្ងឺកូវីដ-១៩។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត។ ឯកឧត្តម បន្តទៀតថា គោលបំណងរបស់សម្តេចតេជោ សម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺសុខសន្តិភាព និងជីវភាពរស់នៅរុងរឿងគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកទឹកចិត្ត និងជំរុញឲ្យបងប្អូនមាន ពិការភាពទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការផ្តល់នូវបេះដូង សេចក្ដីស្រលាញ់ និងការថែរក្សាបីបាច់ចំពោះក្រុមគ្រួសារ ដែលបេសកកម្មទាំងនេះ គឺជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកម្ពស់ជីវភាពរស់នៅ ការលេីកទឹកចិត្ត និងការផ្តល់សុភមង្គលក្នុងគ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះបងប្អូនពិការភាព ដែលបានខិតខំប្រឹងប្រែង និងជាឈរជាបង្គោលយ៉ាងរឹងមាំចំពោះគ្រួសារ ដែលនេះបានសរបញ្ជាក់ឲ្យឃេីញថា ទោះបីយើងពិការមែន តែមិនមែនអសមត្ថភាពទេ យើងមានឆន្ទៈខ្ពស់ និងគោលដៅជាក់លាក់ក្នុងការចូលរួមកសាងសង្គមជាតិ សង្គមគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានបម្រើសេវាសាធារណៈគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់បងប្អូនជនពិការភាពនៅតាមមូលដ្ឋានរបស់ខ្លួន។ ៧
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton នេះ ដែលផ្តល់នូវបេះដូង និងចិត្តមេត្តាធម៌ចំពោះប្រជាពលរដ្ឋកម្ពុជាពីចំងាយ ចូលរួមចំណែកកាត់បន្ថយការលំបាករបស់គ្រួសារជនពិការភាព និងជនងាយរងគ្រោះផ្សេងទៀត ក្នុងកំឡុងពេលការរីករាលដា៊់ផផ០លនៃជំងឺ COVID-19 ។
ពិធីនេះ រៀបចំឡើងដោយអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ក្រោមជំនួយគាំទ្រឧបត្ថម្ភរបស់អាជ្ញាធរមីន និងមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ប្រធានមន្ទីរសង្គមកិច្ចខេត្ត អភិបាលស្រុកភ្នំក្រវ៉ាញ ក្រុងពោធិ៍សាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងលោក ផែង សំណាង នាយកអង្គការ DDSP៕ង់គ្លេស ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកអភិបាលខេត្ត, លោក ស៊ុយ ជីហ៊ាង អគ្គលេខាធិការរងអាជ្ញាធរមីន, លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា ប្រធានមន្ទីរសង្គមកិច្ចខេត្ត អភិបាលស្រុកភ្នំក្រវ៉ាញ ក្រុងពោធិ៍សាត់ ក្រុមប្រឹក្សាឃុំ/សង្កាត់ និងលោក ផែង សំណាង នាយកអង្គការ DDSP៕