ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវត្តវិធានការបន្ថែម របស់រាជរដ្ឋាភិបាល សម្រាប់វិស័យទេសចរណ៍ជុំទ៥

66

ភ្នំពេញ៖ ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការ​បន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ជុំទី៥។

សេចក្តីណែនាំស្តីពីការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យទេសចរណ៍ជុំទី៥។ សេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីគ្រប់ គ្រងផលប៉ះពាល់លើវិស័យសំខាន់ ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវី-១៩ (ជុំទី៤ , ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ។

យោងសេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកប្រធាន ជ្រាបថា អនុវត្ត តាមសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម ដើម្បីគ្រប់គ្រងផល ប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជុំទី៥ ក្រសួងទេសចរណ៍សូមណែនាំ លោកប្រធានមន្ទីរទេសចរណ៍ ចុះផ្សព្វផ្សាយ និងជំរុញជាបន្ទាន់ដល់ម្ចាស់ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍នូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជទីយដ្ឋាន និង ទីភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត

សម្រាប់រយៈពេល០២ខែបន្ថែមទៀត ចាប់ពីខែសីហា ដល់កញ្ញា ឆ្នាំ២០២០ ។ ២. ជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ដែល បានព្យួរ ឬនឹងត្រូវព្យួរ ដាក់ពាក្យស្នើសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានី ខេត្ត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្ខោរអាមេរិកក្នុងមួយខែសម្រាប់រយៈពេល០២ខែបន្តទៀតចាប់ពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២០ ពី រាជរដ្ឋាភិបាល។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាម គោលការណ៍ ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន៕

 

អត្ថបទដែលជាប់ទាក់ទង