ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រី​ជំនាញ​បច្ចេកទេស​បរិស្ថាន ចុះ​កំណត់​អត្ត សញ្ញាណ​ប្រជាពលរដ្ឋ​ការពារ​សត្វ​ស្លាប នៅ​ខេត្តព្រៃវែង​

79

 

​ព្រៃវែង​៖ លោកស្រី ព្រំ សុ​ភី អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បាន​ចុះ​កំណត់​អត្តសញ្ញាណ ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ការពារ​សត្វ​ស្លាប ស្ថិតនៅ​ទួល​ស្វាយ​ដូន ភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។ កាលពី​រសៀល​ថ្ងៃទី ០៤ សីហា ឆ្នាំ​២០២០ ការចុះ​សិក្សា​នេះ​រៀបចំឡើង​ដោយ មានការ​ចូលរួម​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រៃវែង និង​លោក​មេឃុំ​ក​ញ្ចាំ​និង​ប្រជា​សហគមន៍​មួយចំនួន​ផងដែរ​។

លោក កុក រុន និង លោក ស៊ុម ស៊ីម កំពុងស្នាក់នៅ​ប្រកប​របរ​ធ្វើស្រែ និង​ចិញ្ចឹម​ទា​ផ្ទាល់​ក្នុង​ទីតាំង​ខាងលើ បាន​ចូលរួម​អភិរក្ស​សត្វ​ស្លាប​លើ​ទីតាំង​ជាក់ស្តែង​។ មន្ដ្រី​ជំនាញ​បាន​បញ្ជាក់ថា មាន​វត្តមាន ប្រភេទ​សត្វ​ស្លាប សត្វ​ចង្កៀលខ្យង​ប្រមាណ​៤០០០ ក្បាល បាន​កំពុង​រស់នៅ និង​រក​ចំណី​ចិញ្ចឹមជីវិត​នៅ​ទីនោះ​។ បន្ទាប់មក​ក្រុមការងារ​បាន​បន្តដំណើ​រ​ទៅកាន់​ទីកន្លែង​សំបុក​បន្ត​ពូជ និង​ពង​កូន​របស់​ប្រភេទ​សត្វ​ស្លាប​ទឹក​សំខាន់ៗ នៅ​ទីតាំង​តំបន់​បឹង​ស្នេហ៍ (​ទួល​ព័ន្ធ​តា​ឡី​)​នៅ​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ផងដែរ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង