ចាប់ជនល្មើសម្នាក់ រំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់
ខេត្ដកណ្ដាល៖នៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី មានករណីរំលោភសេពសន្ថវៈ នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ បាននិយាយថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើខ្លួន ចំនួន០៤លើកមកហើយ។
ជនរងគ្រោះឈ្មោះ កខ ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ ចំណែកជនសង្ស័យឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរលក់ដូរ ត្រូវបានឃាត់ខ្លួន។
តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ កខ ថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើខ្លួន ចំនួន៤លើកមកហើយ។ រហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី ទើបម្តាយជនរងគ្រោះ អាយុ៣៧ឆ្នាំ បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងជំនាញបានចុះដល់ផ្ទះជនសង្ស័យ ហើយនាំខ្លួនជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍។
ក្រោយពីសាកសួររួច នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពថា៖ ខ្លួនបានធ្វើសកម្មភាពរំលោភសន្ថវៈលើជនរងគ្រោះឡើយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕