ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះ UN ចុះចតខុសបច្ចេកទេសនៅម៉ាលី នាំឲ្យមនុស្ស១១នាក់រងរបួស

101

នៅថ្ងៃទី  3-8-2020 យន្តហោះខ្នាតមធ្យមមួយគ្រឿង ជារបស់បេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសម៉ាលី បានជួបគ្រោះថ្នាក់នៅអំឡុងការចុះចត នៅទីក្រុងហ្គៅ (Gao) បណ្តាលអោយមនុស្ស ១១នាក់រងរបួស។

យន្តហោះនៃបេសកកម្ម MINUSMA ធ្វើដំណើរពីទីក្រុងBamako មានមនុស្សសរុប ១១នាក់ ក្នុងនោះអ្នកដំណើរ ០៤នាក់ និង ០៧នាក់ទៀតជាបុគ្គលិក UN ព្រមទាំងអ្នកបញ្ជាការលើយន្តហោះ។ ក្រោយគ្រោះថ្នាក់កើតឡើង នៅអំឡុងការចុះចត តួយន្តហោះទាំងមូលបានរងការខូចខាតយ៉ាងដំណំ ខណៈមនុស្សទាំង ១១នាក់សុទ្ធតែបានរងរបួស ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរ។

យន្តហោះប្រភេទ Antonov An-72 របស់ UN មានបញ្ហាកើតឡើងនេះ អំឡុងការចុះចត ឬក្រោយព្យុះកើតឡើង។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកមូលហេតុជាក់លាក់ បាននិងកំពុងធ្វើឡើងហើយ៕

 

អត្ថបទដែលជាប់ទាក់ទង